បន្ទាប់ពីជួយប្រេស៊ីលទទួលជ័យជម្នះនៅ Copa America កាលពីថ្ងៃអាទិត្យសប្តាហ៏មុនសម្រាប់ខ្សែការពារស្តាំ Dani Alves បច្ចុប្បន្នមានវ័យ ៣៦ ឆ្នាំរូបនេះបានក្លាយជា កីឡាករឆ្នើមដែលឈ្នះពាន៤០មកហើយក្នុងអាជីព សម្រាប់ក្រុម និង ក្លឹបបាល់ទាត់ក្រោយ ជ័យជម្នះ ៣-១ លើប៉េរូក្នុងនាមជាម្ចាស់ទឹកដី ។

Alves បានឈ្នះពានរង្វាន់សំខាន់ជាមួយក្រុមបាល់ទាត់អាជីពគឺក្របខ័ណ្ឌ Champions League បីដងពានរង្វាន់ La Liga ៦ ដងនិងពាន Copa del Rey ៥ លើកអំឡុងពេលលេងឱ្យ Barcelona អតីតកីឡាករក្រុមSevilla បន្តឈ្នះពានSerieA ជាមួយ Juventus និង ក្របខណ្ឌLigue១ ផងដែរ។

អតីតកីឡាករខ្សែបម្រើ-ការពាររួមជាតិប្រេស៊ីល Maxwell ធ្លាប់មានកំនត់ត្រាទទួលជោគជ័យបំផុតជាមួយក្លឹបបាល់ទាត់ អាជីពនាពេលកន្លងមកគិតត្រឹមខែ ឧសភាឆ្នាំ ២០១៧ក្រោយឈ្នះ ឈ្នះពានរង្វាន់ជើងឯកហូឡង់ពីរដងនិង KNVB Cup ក្នុងអំឡុងពេល ៥ ឆ្នាំ ជាមួយនឹងក្លិប Ajax មុនពេលលើកពាន Serie A ចំនួនបីជាប់ៗគ្នាជាមួយក្រុម Inter Milan ។

ប៉ុន្តែក្រោយជួយប្រេស៊ីលលើកពានCopa America Alves បានផ្តួលមិត្តរួមជាតិ ដើម្បីឈរនៅលើគេបង្អស់ ខណៈប្រធានក្រុមប្រេស៊ីលរូបនេះបានឈ្នះពានរង្វាន់ Man of the Match ជាមួយនឹងទម្រង់លេង ដ៏អស្ចារ្យកំលុងពេល ផ្តួលអាហ្សង់ទីនក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបន្តលេងជាខ្សែការពារដ៏រឹងមាំនៅវគ្គផ្តាច់ព្រ័ត្រ ។