ក្រុមស៊ាំបាប្រេស៊ីលបានលើកពានរង្វាន់ Copa America ជាលើកទី ៩ក្នុងប្រវត្តិសាស្រ្តរយៈពេល ១២ ឆ្នាំដោយផ្តួលប្រទេសប៉េរូក្នុងលទ្ធផល៣:១សម្រាប់ការប្រកួតនៅម៉ោង៣ទាបភ្លឺថ្ងៃទី៨ កក្កដា ២០១៩នេះ។វាក៏ជាជ័យជម្នះលើកដំបូងរបស់ពួកគេចាប់តាំងពីការឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០១៦ ។

៣គ្រាប់របស់ក្រុមប្រេស៊ីលដែលជាម្ចាស់ផ្ទះរៀបចំការប្រកួតរកបានដោយកីឡាករEverton នៅនាទីទី ១៥បន្ទាប់ពីការAssistពីកីឡាករJesus ក្រុមប៉េរូមានឪកាសវាយបកតាមស្មើវិញដោយកីឡាករ Paolo Guerrero ជាមួយ គ្រាប់បាល់ប៉េណាំងទីនៅនាទីទី៤៤ ប៉ុន្តែប៉ុន្មាននាទីក្រោយមកខ្សែប្រយុទ្ធក្រុមMan.City ក៏បានរកគ្រាប់បាល់បន្ថែមមួយគ្រាប់នៅនាទីទី៤៥+៣ មុនបញ្ចប់ការប្រកួតតង់ទី១។

ប៉ុន្តែចូលដល់នាទីទី៧០Jesus ត្រូវអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញខណៈ ខ្សែប្រយុទ្ធក្រុមEverton កីឡាករRicharlison បន្ថែម១គ្រាប់ទៀតដោយបាល់ពិន័យ១១ម៉ែត្រនៅនាទីទី៩០មុនបញ្ចប់ការប្រកួតតង់ទី២។