Paulo Dybala បានស្ងើចសរសើរ គឺខ្សែប្រយុទ្ធ Lionel Messi សម្រាប់ការផ្តល់នូវវត្តុ សំណាងដែល សិស្សច្បងបានប្រគល់ខ្សែបូពណ៌ក្រហមឱ្យខ្លួនមុនពេល កីឡាករវ័យ ២៥ ឆ្នាំរបស់ក្លឹប Juventus រូបនេះបាន ស៊ុតបាល់បញ្ចូលទីគ្រាប់បាល់ទី២សម្រាប់ ជម្រើសជាតិអាហ្សង់ទីនដើម្បីដណ្តើមយកជ័យជំនះលេខ៣ក្នុងការប្រកួតពានរង្វាន់Copa America ជាមួយក្រុមឈីលីក្នុងលទ្ធផល២:១សម្រាប់ការប្រកួតកាលពីព្រឹកថ្ងៃអាទិត្យទី៧ ខែកក្កដា ២០១៩។ ទោះបីជាយ៉ាងនេះក្តីMessi ត្រូវបានអាជា្ញកណ្តាលកាត់សេចក្តីការប្រកួតផ្តល់កាតក្រហម ព្រមគ្នាជាមួយគូបដិបក្សគឺខ្សែការពារMedel ក្រោយរងការប៉ះទង្គិចគ្នាដោយបច្ចេកទេស និង ពាក្យសម្តី។
ក្រោយបញ្ចប់ការប្រកួតDybala បានពណ៌នាថាខ្សែអំបោះពណ៌ក្រហមដែលប្រធានក្រុមអាហ្សង់ទីនបានប្រគល់ឱ្យរូបគេមុនពេលការប្រកួត ប្រាប់អ្នកយកព័ត៌មានថា: Messi បានផ្តល់ខ្សែអំបោះក្រហមអោយខ្ញុំមុនពេលការប្រកួតហើយធ្វើអោយខ្ញុំទទួលបាន នូវលាភសំណាងសម្រាប់ការរក គ្រាប់បាល់ដំបូងរបស់ខ្ញុំនៅCopa Americaអោយអាហ្សង់ទីន។
វាមិនមែនជាលើកទី ១ ទេដែលកីឡាករ Messi វ័យ ៣២ ឆ្នាំបានធ្វើបែបនេះដើម្បីជួយដល់មិត្តរួមក្រុមរបស់គេ នោះទេ។កំពូលតារាបាល់ទាត់របស់ក្លឹប Barcelona បានធ្វើដូចគ្នានេះដែរសម្រាប់មិត្តរួមក្រុមរបស់គាត់គឺកីឡាករ Philippe Coutinho កំលុងព្រឹត្តការណ៏ប្រកួតWorld Cup កាលពីពេលកន្លងទៅផងដែរ។