ប្រេស៊ីល ទម្លាក់ អាហ្សង់ទីន ដើម្បីទៅជួប ស៊ីលី ឬប៉េរូ ក្នុងវគ្គផ្តាច់ព្រ័ត្រ

ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានធ្វើឲ្យតារាឆ្នើម Lionel Messi និងក្រុមជម្រើសជាតិអាហ្សង់ទីន រងនូវការខកចិត្តមួយផ្សេងទៀត តាមរយៈការទម្លាក់ឲ្យពួកគេធ្លាក់ចេញត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Copa America នាកីឡដ្ឋាន Mineirao ក្នុងទីក្រុង Belo Horizonte កាលពីថ្ងៃអង្គារ (ត្រូវនឹងព្រឹកថ្ងៃពុធ នៅកម្ពុជា)។

គ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់ខ្សែប្រយុទ្ធ Gabriel Jesus នៅនាទី ទី១៩ និងខ្សែប្រយុទ្ធ Roberto Firmino នៅនាទី ទី៧១ គ្រប់គ្រាន់ក្នុងការជួយឲ្យក្រុមម្ចាស់ផ្ទះប្រេស៊ីល ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-០ ដើម្បីធ្វើឲ្យ Messi ទឹកភ្នែកម្តងទៀត ជាមួយនឹងក្រុមជម្រើសជាតិរបស់គេ នៅលើឆាកអន្តរជាតិ។ ជ័យជម្នះនេះ នឹងធ្វើឲ្យក្រុមជម្រើសជាតិប្រេស៊ីល ត្រូវធ្វើដំណើរទៅជួបក្រុមជម្រើសជាតិស៊ីលី ឬប៉េរូ ក្នុងវគ្គផ្តាច់ព្រ័ត្រ។ ជាមួយគ្នានេះ នៅពេលមុនក្រុមរបស់ខ្លួនត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិប៉េរូ ក្នុងព្រឹត្តិការណ៍ Copa America វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងនៅកម្ពុជា) លោក Reinaldo Rueda គ្រូបង្វឹកនៃក្រុមជម្រើសជាតិស៊ីលី បានបញ្ជាក់ថា កីឡាករមានវ័យច្រើនរបស់លោក ហាក់ដូចជាស្រហមដ៏ឆ្ងាញ់អ៊ីចឹង។ ទាក់ទងនឹងកីឡាករស៊ីលី គ្រូបង្វឹកសញ្ជាតិកូឡុំប៊ីរូបនេះ បាននិយាយថា៖ «ខណៈដែលពួកគេកាន់តែមានវ័យចាស់ និងភាពចាស់ទុំជាងមុន ពួកគេមានកម្រិតលេងកាន់តែខ្លាំង»៕