សហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) បានប្រកាសពីការតែងតាំងគ្រូបង្វឹកជនជាតិជប៉ុនលោក Akira Nishino ជាគ្រូបង្គោលថ្មីសម្រាប់ ជម្រើសជាតិថៃ។ថៃមិនមានគ្រូបង្វឹកអចិន្ត្រៃយ៍ទេចាប់តាំងពីការលាលែងពីតំណែងរបស់លោក Milovan Rajevac ក្រោយខកចិត្តក្នុងការប្រកួត AFC Asian Cup ២០១៩ នៅប្រទេសអារ៉ាប់រួមកាលពីខែមករាខណៈដែលលោក Sirisak Yodyardthai ដែលជាគ្រូបង្វឹកបណ្តោះអាសន្នសម្រាប់ការប្រកួតបាល់ទាត់ Asian Cup និង China Cup ឆ្នាំ ២០១៩ និងការប្រកួត King’s Cup ២០១៩ផងដែរនោះ ។
Nishino ធ្លាប់បានដឹកនាំជប៉ុនចូលរួមព្រឹត្តការណ៏ FIFA World Cup ២០១៨ ប៉ុន្តែបានធ្លាក់ត្រឹមវគ្គ១៦ក្រុមចុង ក្រោយបន្ទាប់ពីចាញ់បែលហ្សិក៣:២ នោះ នឹងត្រូវដឹកនាំក្រុមប្រកួតជម្រុះ FIFA World Cup ២០២២ និង ២០២៣ AFC Asian Cup ដែលគ្រោងនឹងចាប់ផ្តើមធ្វើការប្រកួតវគ្គជម្រុះនៅខែកញ្ញាឆ្នាំ ២០១៩ ដែលនោះទំនងជាជាភារកិច្ចដំបូងរបស់គាត់។
លោកNishino វ័យ៦៤ឆ្នាំក៏នឹងមានភារកិច្ចមួយបន្ថែមទៀតគឺគ្រប់គ្រងក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំ(U២៣)របស់ថៃក្រោយពីលោកAlexandre Gama ផ្ទេរទៅដឹកនាំក្លឹបអាជីពថៃ Muangthong United ។ អតី ត ខ្សែបម្រើអន្តរជាតិជប៉ុនNishinoមានបទពិសោធន៏ធ្លាប់ដឹកនាំក្រុម Gamba Osaka, Vissel Kobe និង Kashiwa Reysol ក៏ដូចជាក្រុមយុវជននិងជម្រើសជាតិជប៉ុន ។