លោកគ្រូ សាន សៃយ៉ាន់ បានបង្ហាញចំណាប់អារម្មណ៍ចំពោះគូ យ៉េន ឌីណា នៅ Super Champ ថាសំណាងណាស់ដែលបានទទួលលទ្ធផលស្មើ ជាមួយកីឡាករថៃ Starboy បើតាមខ្ញុំមើលថាគេឱ្យចាញ់ផង។
កីឡាករកម្ពុជា ៧រូប បានចូលរួមប្រកួតក្នុងសង្វៀន Super Champ ទល់នឹងកីឡាករម្ចាស់ផ្ទះថៃ កាលពីរាត្រីថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២៩ ម្សិលមិញនេះ។ ជាលទ្ធផល កីឡាករកម្ពុជា ២រូប បានឈ្នះការប្រកួត ២រូបស្មើ និង៣រូបទៀត បានចាញ់។ ក្នុងនោះ គូឯក យ៉េន ឌីណា ស្មើជាមួយកីឡាករថៃ Starboy ។
គូ យ៉េន ឌីណា នេះ សម្រាប់មតិអ្នកមើលប្រដាល់កម្ពុជា គិតថាកីឡាករខ្មែរសមនឹងឈ្នះជាជាងការឱ្យស្មើនេះរបស់អាជ្ញាកណ្ដាលថៃ។ ដោយឡែក សម្រាប់លោកគ្រូប្រដាល់ សាន សៃយ៉ាន់ វិញ ដែលមានបទពិសោធច្រើននោះ បានបង្ហាញចំណាប់អារម្មណ៍ថា៖ បងប្អូនទំាងអស់គ្នាអត់់យល់កីឡាប្រកួតបីទឹកគេយកដើរចូលវ៉ៃនឹងប្រើអាវុធវ៉ៃចេញច្រើន យើងថយរហូតគេចាប់វ៉ៃជង្គង់បានច្រើនជាងយើង សំណាងគេអោយស្មើខ្ញុំថាចាញ់គេផង។
បើគេស៊ីសំណូកត្រង់អាបីតវាមិនបេះអោយថៃអោបវ៉ៃជង្គង់យើង ច្បាប់ប្រកួតបីទឹកគេមិនអោយអោបជាប់គ្នាយូរទេ គេ ឆ្លាតត្រង់នឹងឯងនឹងវាជួយកីឡាវាត្រង់នឹងឯង នេះជាវីធីសាស្រ្តនៃការប្រកួតរបស់គេដែលគេជួយកីឡាករគេ៕
សូមរីករាយទស្សនាវិដេអូសរវាងការប្រកួតរបស់អ្នកទាំងពីរខាងក្រោមនេះ:
ក្នុងសង្វៀន Super Champ លោកគ្រូ សាន សៃយ៉ាន់ ថា យ៉េន ឌីណា សំណាងគេឱ្យស្មើ កីឡាករថៃ Starboy
អត្ថបទទាក់ទង