ទីបំផុតហង្សក្រហម Liverpool បានបង្ហាញពីឆន្ទៈក្នុងការនាំយក Philippe Coutinho ត្រលប់មកកាន់ ក្របខ័ណ្ឌ Premier Leagueវិញ បន្ទាប់ពីក្រោយការចាកចេញរបស់គេទៅកាន់ទីលាន Camp Nou Coutinho មិនសូវបានចូលលេងទៀងទាត់ នៅរដូវកាលកន្លងមកទេ។ដូច្នេះទើបម្ចាស់ជើងឯកChampion League បានបើកទូលាយសម្រាប់ការវិលត្រលប់មកវិញរបស់កីឡាករអន្តរជាតិប្រេស៊ីលរូបនេះ ។

យោងគេហទំព័រ Le១០Sport Liverpool បានអោយដឹងបន្ទាប់ពីខ្សែបម្រើអន្តរជាតិប្រេស៊ីលរូបនេះ ធ្លាប់បានប្រកាសបដិសេធជាសាធារណៈថាខ្លួននិងមិនចុះហត្ថលេខាវិលត្រលប់ទៅក្របខណ្ឌPremier League ជាមួយ ក្រុមគូប្រជែងគឺMan.United នោះ ទេដោយសារតែរូបគេនៅតែមានមនសិកាគោរពក្លឹបចាស់។

សម្រាប់ក្រុមBarcelona មិនមានការភ្ញាក់ផ្អើលទេដែលនិង អនុញ្ញាតឱ្យCoutinhoចាកចេញជាថ្នូរនិងទឹកប្រាក់ ដ៏សមរម្យប្រសិនLiverpool ដាក់សំណើរ ស្របពេល គ្រូបង្វឹកLiverpool លោក Jurgen Klopp នៅតែមានទំនុកចិត្តនិងយល់ថាCoutinho គឺជាកំលាំងសំខាន់ ដែលអាចជួយពង្រឹងក្រុមបាន។