ជើងខ្លាំងមុខរឹង Rodtang Jitmuangnon ត្រូវឡើងវ៉ៃដណ្តើមខ្សែក្រវាត់ពិភពលោកពីម្ចាស់ការពារអង់គ្លេស Jonathan Haggerty នាថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
បន្ទាប់ពីជោគជ័យ៤ប្រកួតជាប់គ្នានៅសង្វៀនលំដាប់អាស៊ី ONE ជើងខ្លាំងថៃ Rodtang ដែលរហស្សនាម«មនុស្សដែក»បោះជំហានវ៉ៃដណ្តើមខ្សែក្រវាត់ពិភពលោកហើយដែលនេះជាក្តីស្រមៃរបស់គេ។ ប្រកួតចុងក្រោយបំផុតរូបគេបានផ្តួលកីឡាករកម្ពុជា សុខ ធី ក្នុងទឹកទី២នៅទីក្រុងបាងកក ប្រទេសកំណើតរបស់ខ្លួន។
ចំពោះម្ចាស់ខ្សែក្រវាត់ពិភពលោក Jonathan Haggerty ទើបតែដណ្តើមខ្សែក្រវាត់បានពីកីឡាករថៃ Sam-A Gaiyanghadao នៅថ្ងៃដែល Rodtang បានយកឈ្នះកីឡាករ សុខ ធីដែរ។ ដូច្នេះការប្រកួតអាចជាគូឯកគួរឲ្យចាប់អារម្មណ៍មួយ។
Rodtang ឡើងវ៉ៃដណ្តើមខ្សែក្រវាត់ពិភពលោកជាមួយ Jonathan Haggerty ខែសីហានេះ
អត្ថបទទាក់ទង