Wayne Rooney អតីតប្រធានក្រុមMan.United បាននិយាយថាការចុះហត្ថលេខាលើខ្សែប្រយុទ្ធអន្តរជាតិលំដាប់កំពូលដូចជា Lionel Messi, Cristiano Ronaldo, Gareth Bale និង Sergio Ramos នឹងមិនអាចដោះស្រាយបញ្ហាដែលកំពុងកើតមាននៅឯក្លិប Manchester United នាពេលបច្ចុប្បន្ននេះបានទេ។
អតីតកីឡាករជើងចាស់របស់ក្រុមជម្រើសជាតិអង់គ្លេសRooney ដែលបច្ចុប្បន្នកំពុងមានវត្តមាននៅលីកកំពូលអាមេរិក MLS ជាមួយក្រុមDC United យល់ឃើញថាអតីតក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកលោក Ole Gunnar Solskjaer នឹងមិនទាន់មានសមត្ថភាពពេញលេញដើម្បីចូលរួមប្រជែង ពាន Premier League នៅរដូវកាលក្រោយបាននោះទេ។
Rooney បច្ចុប្បន្នមានវ័យ3៣៣ឆ្នាំរូបនេះបន្តប្រាប់ BBC Radio 5 Live’s Sportsweek ថា:រឿងដំបូងដែល Ole ត្រូវធ្វើគឺកសាងក្រុម ខ្ញុំមិនគិតថាការនាំកីឡាករម្នាក់ឬពីរនាក់ក្នុងតម្លៃ ១០០ លានផោននោះនឹងជួយក្រុម ដំណើរការបានល្អដូចការរំពឺងទុកនោះទេ ។គាត់គួរ ចំណាយទិញកីឡាករដែលមានតម្លៃចន្លោះពី ៣០ ទៅ ៤០ លានផោនសម្រាប់ កីឡាករដែលមានសក្តានុពលនិងកសាងធនធានដូច្នេះយ៉ាងហោចណាស់៥ទៅ៦នាក់ ។
អ្នកអាចនាំកីឡាករ Ronaldo, Messi, Ramos ឬ Bale ប៉ុន្តែវានឹងចំណាយអស់ ៣៥០ លានផោនហើយ យ៉ាង ច្រើនណាស់ពីរឆ្នាំក្រោយទៀតប៉ុណ្ណោះអ្នកនិងសោកស្តាយការចំណាយនោះ។
Messi ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំនិង Ronaldo របស់ក្លឹប Juventus បច្ចប្បន្នមានវ័យ ៣៤ ឆ្នាំបានឈ្នះពានរង្វាន់បាល់មាស៥ដង/ម្នាក់ស្របពេល ប្រធានក្រុមអធិរាជស Sergio Ramos វ័យ ៣៣ ឆ្នាំរបស់ក្លិប Real Madrid បានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកពានរង្វាន់អឺរ៉ុបនិងពានរង្វាន់ Champions League ចំនួន ៤ លើករីឯ កីឡាករ Bale វ័យ ២៩ ឆ្នាំមិត្តរួមក្លឹប Ramos ក៏បានលើកពាន European Cup បួនដងផងដែរមានទំនាក់ទំនងជាយូរមកហើយក្នុងការផ្លាស់មកកាន់ទឹកដី Old Trafford បន្ទាប់ពីមិនជាប់ឈ្មោះក្នុងបញ្ជី ប្រើប្រាស់របស់គ្រូបង្វឹកលោកZinidine Zidane ។