Willian តារាឆ្នើមរបស់ក្លិប Chelsea ត្រូវបានជ្រើសរើសឱ្យជំនួសតំណែង Neymar បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះរងរបួសបាក់កជើងនិងត្រូវអវត្តមានសម្រាប់ការប្រកួតពានរង្វាន់ Copa America ក្នុងនាមប្រេស៊ីលជាម្ចាស់ផ្ទះ។
ខ្សែប្រយុទ្ធ PSG រូបនេះបានរងរបួសកាលពីថ្ងៃពុធ កំលុងការប្រកួតមិត្តភាពដោយចូលលេងបានត្រឹមតែ២១នាទីប៉ុណ្ណោះខណៈប្រេស៊ីលបានទទួលជ័យជំនះលើក្រុមកាតាក្នុងលទ្ធផល២:0។ Neymar និងត្រូវអវត្តមានចន្លោះពី៤ទៅ៦សប្តាហ៏សម្រាប់ការប្រកួតនេះ។
ខ្សែប្រយុទ្ធ Lucas Moura របស់ក្រុម Tottenham និង Vinicius Junior របស់ Real Madrid ត្រូវបានលើកឡើងជាបេក្ខភាពជំនួសខ្សែប្រយុទ្ធស្លាបរូបនេះប៉ុន្តែទីបំផុត Willian បានទទួលការគាំទ្រនិងត្រូវត្រលប់ទៅប្រទេសកំណើតប្រេស៊ីលក្រោយវិស្សមកាលនៅក្នុងប្រទេសអ៊ីស្រាអែលបន្ទាប់ពីរូបគេមិនជាប់ឈ្មោះក្នុងជម្រើស២៣នាក់របស់គ្រូបង្វឹក Tite ។
Willianកីឡាករវ័យ ៣០ ឆ្នាំរូបនេះបានបង្ហាញខ្លួនលើកដំបូងរបស់គាត់សម្រាប់ប្រទេសប្រេស៊ីលនៅក្នុងខែវិច្ឆិកាឆ្នាំ ២០១១ និងធ្លាប់បានបានបង្ហាញខ្លួន ៦៥ ប្រកួតអោយជម្រើសជាតិ ដោយស៊ុតបញ្ចូលទីបាន ៨ គ្រាប់ និងធ្លាប់ចូលរួមព្រឹត្តការណ៏World Cup ចំនួនពីរក្នុងឆ្នាំ ២០១៤ នៅលើទឹកដីកំណើតនិងនៅប្រទេសរុស្ស៊ី ២០១៨។ ប្រេស៊ីលចាប់ផ្តើមយុទ្ធនាការ Copa America របស់ពួកគេក្នុងពូល A នៅ ថ្ងៃសុក្រទី ១៤ ខែមិថុនាទល់នឹងបូលីវីមុនពេលជួបជាមួយវេណេហ្ស៊ុយអេឡានិងប៉េរូនៅក្នុងការប្រកួតបើកឆាក។