ខ្សែប្រយុទ្ធតម្លៃខ្លួនថ្លៃបំផុតក្នុងពិភពបាល់ទាត់Neymar មិនមានវត្តចូលរួមក្នុងការប្រកួត Copa America ឆ្នាំ ២០១៩ក្នុងនាមប្រទេសកំណើតប្រេស៊ីលជាអ្នកទទួលខុសត្រូវរៀបចំការប្រកួតនេះក្រោយរងរបួសបាក់កជើងក្នុងជំនួបមិត្តភាពផ្តួលក្រុម ណកាតាក្នុងលទ្ធ២:0។ យោងប្រភពពត៌មាន របស់សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) នៅក្នុងសេចក្តីថ្លែងការណ៍ជាទូទៅមួយកាលពីថ្ងៃព្រហស្បត្ត៏អំពីបញ្ហានេះ មានការលើកឡើងពីសំណាក់អ្នកគាំទ្រជាចំងល់ថាតើអ្នកណានឹងជំនួសកន្លែងរបស់Neymar?បើយោងទៅតាម Fox Sports Brazil ប្រេស៊ីលគ្រូបង្វឹកលោក Tite និងមិនចំណាយពេលយូរដើម្បីសម្រេចចិត្តបានទេព្រោះការប្រកួតចាប់ផ្តើមនិងត្រូវធ្វើឡើងនៅថ្ងៃទី ១៤ ខែមិថុនា២០១៩នេះជាមួយនិងបូលីវីខាងមុខនេះហើយ។
១.Vinicius

កីឡាកររបស់ក្រុមReal Madrid រូបនេះមិនមានឈ្មោះ នៅពេលដែលបញ្ជីកីឡាករទាំង២៣រូបបានប្រកាសជាផ្លូវការណ៏ទេ។ យ៉ាងណាមមិញគ្រូបង្វឹកTitte ជាបុគ្គលម្នាក់ដែលបានសរសើរសមត្ថភាពរបស់Vinicius ប៉ុន្តែទោះជាយ៉ាងណាបញ្ហារងរបួសបានរារាំងរូបគេ មិនឱ្យបង្ហាញខ្លួនលើកដំបូងសម្រាប់ឈុតធំរបស់ក្រុមជម្រើសជាតិ។ ប៉ុន្តែសម្រាប់ក្រុម Real Madrid កីឡាកររូបនេះបង្ហាញទម្រង់លេងបានល្អក្រោយ៣១ ប្រកួត (ចូលលេងជម្រើស១១នាក់បាន២០ដង) ស៊ុតបាល់បញ្ចូលទី៤ដងនិងចែកបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន៨ដង។

២. Lucas Moura

គឺជាកីឡាករម្នាក់ផ្សេងទៀតដែលត្រូវបាន Fox Sport Brazil ធ្វើការចុះផ្សាយ ក្រោយរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីចំនួនបីគ្រាប់សម្រាប់ក្រុម Spurs ប្រឆាំងនឹងក្រុម Ajax នាំក្រុមTottenhamទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ។ ហើយបើទោះបីជារូបគេមិនបានទទួលបាន hat-trick ក៏ទម្រង់លេងរបស់គេនៅតែល្អក្រោយ រកបាន១៥គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន ៤៩ប្រកួតនិង Assist បាន១ដងនៅក្របខណ្ឌPremier League។

ៀ៣.Willian
ជាផ្នែកមួយដ៏សំខាន់នៃក្រុមតោខៀវ Chelsea នៅឆ្នាំនេះក្រោយពីបានជួយក្រុមលើកពានEuropa League ដោយ ស៊ុតបញ្ចូលទីប្រាំបីគ្រាប់ក្នុងការប្រកួត ៥៥ដង និងចែកបាល់អោយមិត្តរួមក្រុម(Assist)ការកើនឡើងចំនួន១៣ដង។

៤.Douglas Costa
ក៏ជាជម្រើសដើម្បីបំពេញទីកន្លែងរបស់ Neymar ។ ទោះបីជានៅក្នុងរដូវកាល២០១៨-២០១៩ជាមួយ Juventus គាត់មិន បានបង្ហាញខ្លួនដោយសារតែរបួសជាច្រើនដែលបានអវត្តមានសម្រាប់រយៈពេលមួយខែនៅចុងឆ្នាំ ២០១៨និងរបួសសារជាថ្មីម្តងទៀតចាប់តាំងពីខែកុម្ភៈ។ ជាលទ្ធផលគាត់ហាក់ដូចជាជម្រើសតិចជាងគេបំផុត។ ក្រោយចូលលេងបាន១០ដងក្នុងចំណោមការប្រកួតសរុប ២៥លើក និងស៊ុតបញ្ចូលទីបានតែម្តងប៉ុណ្ណោះ។

៥.Dudu

ជម្រើសចុងក្រោយគឺ Dudu ។ កីឡាកររបស់ក្លិប Palmeiras បានបង្ហាញទម្រង់លេងអស្ចារ្យ នៅក្នុងការប្រកួតចំនួន ២៨ លើក (ជាកីឡាករបម្រុង១ដងប៉ុណ្ណោះ) ស៊ុតបាល់បញ្ចូលទីចំនួន ៤ គ្រាប់និងចែកបាល់(Assist)មិត្តរួមក្រុមស៊ុតបញ្ចូលទីបាន១៩ គ្រាប់។ នៅក្នុងវ័យ ២៧ ឆ្នាំគាត់បានចំណាយពេលលេងនៅប្រទេសប្រេស៊ីលអស់រយៈពេលប្រាំឆ្នាំកន្លះចាប់តាំង ពីវិលត្រលប់មកពីអ៊ុយក្រែន។គាត់គឺជាបេក្ខជនតែម្នាក់គត់ដែលមិនកំពុងលេងនៅលីកកំពូលអឺរ៉ុបក្នុងចំណោមកីឡាករ៤រូបខាងលើ។
សូមបញ្ជាក់ថាកីឡាករទាំងអស់ដែលបានរៀបរាប់ខាងលើគឺមានសមត្ថភាពលេងបានទាំងស្លាបឆ្វេងនិងស្តាំដើម្បីគាំទ្រដល់ខ្សែប្រយុទ្ធហើយបេក្ខភាពដែលសក្តិសមបំផុតនោះគឺVinicius ដែលអាចលេងជាខ្សែប្រយុទ្ធជំនាញនេះបានយ៉ាងសក្តិសម។