ហង្សក្រហមLiverpool បានបញ្ជាក់ជាផ្លូវការណ៏លើគេហទំព័រផ្លូវការណ៏របស់ក្លឹបថាសមាជិកពីររូបរបស់ពួកគេនៅមុនរដូវកាលថ្មី២០១៩-២០២០ចាប់ផ្តើមគឺខ្សែប្រយុទ្ធអង់គ្លេស Daniel Sturridge និង ខ្សែការពារអេស្បាញAlberto Moreno នឹងចាកចេញពីក្លឹបនៅពេលកិច្ចសន្យារបស់ពួកគេផុតកំណត់នៅចុងខែមិថុនា២០១៩នេះ។ Sturridge និង Moreno កំពុងតែព្យាយាមស្វែងរកក្លឹបថ្មីក្រោយពីម្ចាស់ជើងឯកChampion League មិនបានផ្តល់កិច្ចសន្យាថ្មីដល់ពួកគេបន្តទៀត។
SturridgeអតីតកីឡាករChelsea បានផ្លាស់មកលេងនៅកីឡាដ្ឋានAnfield របស់ Liverpool តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ និងធ្លាប់ចាប់ដៃគូគ្នាជាមួយអតីតខ្សែប្រយុទ្ធ Luis Suarez នៅរដូវកាល ២០១៣/២០១៤ នៅពេលដែលលីវើភូលស្ថិតយ៉ាងប្រកៀកដើម្បីលើកពានPremier League ។ Sturridge លេងបាន ១១៦ ប្រកួតឱ្យក្រុម Liverpool ស៊ុតបញ្ចូលទីបាន ៥០ គ្រាប់។រីឯAlberto Moreno បានចូលរួមជាមួយLiverpool ក្នុងឆ្នាំ ២០១៤ ពីក្រុម Sevilla ។ ចូលលេងបាន ៩០ ប្រកួត ដោយស៊ុតបញ្ចូលទីបាន 3 លើក។