លោក Louis van Gaal អតីតអ្នកចាត់ការទូទៅនៃក្រុម Manchester United បានរិះគន់ លោក Ed Woodward អនុប្រធានប្រតិបត្តិរបស់ក្រុមបិសាចក្រហមថា មិនសូវយល់អំពីបាល់ទាត់ស៊ីជម្រៅនោះឡើយបន្ទាប់ពីក្រុមគ្រួសារត្រកួល Glazer បានចូលកាន់កាប់ភាគហ៊ុនដ៏ច្រើនបំផុតរបស់ក្លឹបនៅឆ្នាំ២០០៥ខណៈរូបលោក Woodward មានតួនាទីជាប្រធានផ្នែកទីផ្សារទិញដូរកីឡាករនៅកីឡាដ្ឋានOld Trafford ។
ក្រោយមកទៀតរយៈពេលប្រាំពីរឆ្នាំចុងក្រោយ ចាប់តាំងពីលោក Sir Alex Ferguson បានចូលនិវត្តន៍ក្រុមបិសាចក្រហមនៅមិនទាន់ ស្គាល់ពាន ក្របខណ្ឌលំដាប់Premier League ទេ។យ៉ាងណាមិញលោក Van Gaal ស្ថិតក្នុងចំណោមគ្រូបង្វឹក ម្នាក់ ដែលមិនទទួល បាននៅភាពជោគជ័យនោះផងដែរក្រោយចូលមកដឹកនាំក្រុម បានរយៈពេលតែពីររដូវកាលប៉ុណ្ណោះ។ទីបំផុតលោក Van Gaal ត្រូវបាន បណ្តេញចេញពីតំណែង ក្រោយជួយក្រុមឈ្នះពានរង្វាន់ FA Cup នៅឆ្នាំ ២០១៦ និងបានត្រួសត្រាយផ្លូវសម្រាប់ការមកដល់របស់លោក Jose Mourinho ដែលចូលមកដឹកនាំក្លឹបបានតែ២ឆ្នាំកន្លះ ក៏ត្រូវបានក្រុមបញ្ចប់តួនាទីកាលពីខែធ្នូឆ្នាំមុនដូចគ្នាផងដែរ ។
អតីតគ្រូបង្វឹកAjax, Bayern Munich, Barcelona និងជម្រើសជាតិហូឡង់បានប្រាប់ដល់ Freunde ១១ ថា: កំលុងពេលនៅដឹកនាំ Bayern ពួកអ្នកទទួលខុសនៅតួនាទីនេះគឺមានចំណេះដឹងទូលំទូលាយលើវិស័យបាល់ទាត់។ ខ្ញុំតែងតែកោតសរសើរចំពោះរឿងនោះ។ប៉ុន្តែផ្ទុយទៅវិញនៅឯក្លឹប Man Utd វិញលោក Ed Woodward ត្រូវបានតែងតាំងជាអគ្គនាយក ដែលមិនសូវយល់ដឹងពីបាល់ទាត់ស្របពេលពីមុនគាត់ជាអ្នកវិនិយោគម្នាក់។វាមិនមែនជារឿងល្អឡើយនៅពេលក្លឹបមួយត្រូវបានដំណើរការដោយផ្អែកលើទស្សនៈវិស័យពាណិជ្ជកម្មដូចជារូបគាត់នោះ។