កំពូលជើងខ្លាំងប្រដាល់ Conor McGregor ​បាន​ប្រកាស​ចង់​ឡើង​សង្វៀន​ម្ដង​ទៀត​ដើម្បី​ប្រកួត​ជាមួយ​កីឡាករ Floyd Mayweather ​ក្រោយ​ពី​ប្រកាស​ចូល​និវត្ត​ពី​វិស័យ​ប្រដាល់របស់ MMA ។

ប្រកួត​ចុង​ក្រោយ​របស់ Conor ​ចាញ់​សន្លប់​ក្រោម​ស្នាដៃ​របស់​កីឡាករ​រុស្ស៊ី Khabib Nurmagomedov ​នៅ​សង្វៀន UFC ។ ការ​ប្រកួត​ចាញ់​នេះ ក៏​មាន​រឿង​ច្រើន​និង​ខ្លួន​ត្រូវ​ពិន័យ​ផង​ដែរ ដោយសារ​តែ​មាន​ការ​ឈ្លោះ​គ្នា វាយ​តប់​គ្នា​ក្រោយ​ចប់​ការ​ប្រកួត។ មិន​បាន​ប៉ុន្មាន​ផង Conor ​ក៏​បាន​ប្រកាស​ចូល​និវត្ត​ពី​វិស័យ MMA ​នេះ​តែ​ម្ដង។

ពេល​នេះ​កីឡាករ​ពូកែ​លេង​សម្ដី​ខាង​លើ ​បាន​ប្រកាស​ជា​ថ្មី​ថា​ចង់​ចូល​សង្វៀន​ប្រដាល់​សាកល​ម្ដង។ ដោយ​ចង់​ប៉ះ​ជាមួយ Floyd ដើម្បី​ជា​ការ​សង​សឹក​វិញ ​ដែល​ខ្លួន​បាន​ចាញ់​កាល​ពី​ពេល​កន្លង​ទៅ៕