លោក គី ឧត្តម បានក្លាយជាបុរសខ្មែរដំបូងគេដែលបានទៅចូលរួមប្រកួតក្នុងកម្មវិធីពិភពលោក The CrossFit Games 2019 នៅសហរដ្ឋអាមេរិកដែលគ្រោងធ្វើនៅចុងខែមិថុនានេះដែលមានបេក្ខភាពមកពីទូទាំងពិភពលោកចូលរួមប្រកួត។
លោក គី ឧត្តម ជាកូនកសិករនៅខេត្តកណ្តាលបានសម្រេចចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដ៏រំភើបរំជើងរំជួលនេះ ហើយបានក្លាយជាបុរសខ្មែរទី១ទៅចូលរួមប្រកួតក្នុងកម្មវិធីលំដាប់ពិភពលោក កម្មវិធី The CrossFit Games 2019 ដែលប្រភេទល្បែងប្រកួតឆ្លងកាត់ច្រើនឧបសគ្គដ៏ពេញនិយមនៅសហរដ្ឋអាមេរិកដែលបេក្ខជនម្នាក់ៗត្រូវតែមានសមត្ថភាពខ្ពស់ ជាពិសេសកាយសម្បទាមាំមួនបំផុតទើប។
លោក គី ឧត្តម
បុរសខ្មែររូបនេះបាននិយាយថា «ចូលរួមជាមួយខ្ញុំឆ្ពោះទៅប្រកួតThe CrossFit Games 2019។ ចង្កឹះ១ដើមអាចកាច់បាក់ តែចង្កឹះមួយបាច់មិនអាចកាច់បាក់ទេ» នេះជាសុភាសិតខ្មែរ។ ន័យនេះគឺនៅពេលពលរដ្ឋរួមគ្នាក្នុងគោលដៅតែមួយ ពួកគេអាចបែកបាក់ ឬនរណាម្នាក់យកឈ្នះបានឡើយ។ យ៉ាងណា បើធ្វើតែម្នាក់ វាដូចជាចង្កឹះ១ដើមអីចឹង។ សុភាសិតខ្មែរនេះបង្រៀនឲ្យមនុស្សចេះរួបរួម សាមគ្គីគ្នាឆ្ពោះទៅរកគោលដៅ។
ខ្ញុំសម្រេចទទួល និងទៅប្រកួតជើងឯកពិភពលោក The CrossFit Games 2019 ។ បើខ្ញុំមិនទៅ តើនរណាទៅដើម្បីកម្ពុជា? គោលបំណងរបស់ខ្ញុំចូលរមប្រកួតជើងឯក the CrossFit Games គឺតំណាងឲ្យប្រទេសកម្ពុជា។ ដើម្បីតំពណាងប្រទេសខ្ញុំបាន វាមានន័យថា យើងមិនបោះបង់ចៅល យើងមិនចុះចាញ់មុនការប្រកួត យើងឆ្ពោះទៅមុខជានិច្ច។ ស្មារតីរបស់យើងគឺ«តស៊ូ។
ខ្ញុំឈ្មោះ គី ឧត្តម ប៉ុន្តែជាទូទៅគេហៅ Kobe។ ខ្ញុំកើត និងធំដឹងក្តីនៅខេត្តកណ្តាលជាប់ទីក្រុងភ្នំពេញ។ ទោះជាខ្ញុំអត់មានមូលដ្ឋាន fitness តែការធ្វើការងារធ្ងន់ជាកូនច្បងក្នុងគ្រួសារកសិករបង្រៀនខ្ញុំឲ្យចេះតស៊ូ។ រែកទឹកពីទន្លេមេគង្គទៅ ជិះកង់១២គីឡូម៉ែត្រទៅសាលារាល់ថ្ងៃ និងធ្វើស្រែចម្ការគឺជាមូលដ្ឋាន fitness របស់ខ្ញុំតាំងពីក្មេង»។
សកម្មភាពលោក គី ឧត្តម ហ្វឹកហាត់
លោក គី ឧត្តមបានចាប់ផ្តើមហាត់ CrossFit រយៈពេល៥ឆ្នាំហើយ បន្ទាប់ពីបានសន្យាជាមួយមិត្តភក្តិម្នាក់ដើម្បីបង្កើតថ្នាក់ហ្វឹកហាត់មួយតាមអ្វីដែលលោកស្រលាញ់ CrossFit និងសហគមដែលទទួលបានការគាំទ្រខ្លាំងពីមនុស្សជុំវិញខ្លួន។
លោកបានបន្ត ៖«ខ្ញុំនឹងមិនទៅប្រកួត CrossFit Games តែម្នាក់ឯងនោះទេ។ ខ្ញុំទៅតំណាងឲ្យប្រទេសរបស់ខ្ញុំ និងសហគម CrossFit ដូចជាក្លឹប CrossFit Amatak និង CrossFit YiQi ជាដើម។ ខ្ញុំមានគ្រូបង្វឹក មានមិត្តភក្តិ គ្រួសារ សាច់ញាតិដែលគាំទ្រ ជឿជាក់លើខ្ញុំ»។
ទោះបីជាយ៉ាងណា បន្ទាប់ពីលោកទទួលសំបុត្រអញ្ជើញជាផ្លូវការទៅប្រកួត CrossFit Games លោកឃើញថា ការចំណាយគឺខ្លួនឯងទាំងស្រុង។ ការធ្វើដំណើរទៅនៅ Madison ទីក្រុង Wisconsin គិតពីទី២៩ ខែមិថុនា ដល់ទី៤ ខែកក្កដា ឆ្នាំ២០១៩ លោកពិតជាត្រូវចំណាយចំនួន ៥ ២៦០ដុល្លារអាមេរិក ។ លោកគ្មានលទ្ធភាពគ្រប់គ្រាន់ទេ ដូច្នេះដើម្បីឲ្យក្តីស្រមៃនេះកើតឡើង លោកមានតែពឹងផ្អែកលើបងប្អូនជួយតាមរយៈការរៃអង្គាស។
គណនាលើការចំណាយ
តម្លៃសំបុត្រយន្តហោះទៅ-មក៖ ២ ៥០០ ដុល្លារ
តម្លៃសណ្ឋាគារ៖ ២ ០៧៩ ដុល្លារ
តម្លៃចុះឈ្មោះប្រកួត៖ ២១១ ដុល្លារ
តម្លៃអាហារ៖ ២៤០ ដុល្លារ
តម្លៃទិដ្ឋាការ៖ ១៦០ ដុល្លារ
តម្លៃធានារ៉ាប់រង៖ ៧០ ដុល្លារ
តម្លៃសរុប៖ ៥ ២៦០ ដុល្លារ
គិតត្រឹមថ្ងៃទី៤ ខែមិថុនានេះ លោកទទួលបានការឧបត្ថម្ភជាង២ពាន់ដុល្លារអាមេរិកហើយ ដូច្នេះនៅសល់តែជាងពាក់កណ្តាលទៀតប៉ុណ្ណោះ។
សូមចូលរួមបរិច្ចាគតាម Link នេះ៖ Be a part of My Journey to The CrossFit Games 2019
លោកនិយាយថា ៖«ការចូលរួមប្រកួតជើងឯក CrossFit Games អាចជាក្តីស្រមៃមួយដែលអាចកើតឡើងពិតប្រាកដ។ ការចូលរួមឧបត្ថម្ភគាំទ្ររបស់លោកអ្នកគឺជាបង្កើតក្តីស្រមៃនពិតប្រាកដ។ ខ្ញុំសង្ឃឹមថា លោកអ្នកចូលរួមជាមួយខ្ញុំឆ្ពោះទៅ CrossFit Games តាមរយៈ Instagram: របស់ខ្ញុំ៖ @jackedkobe ៕
Credit: Sabay