កំពូលខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនLionel Messi បានផ្ដល់បទសម្ភាសន៍ដ៏កម្រមួយជាមួយពិធីករក្នុងកម្មវិធីទូរទស្សន៏ Fox Sports អាហ្សង់ទីនដោយបានសន្ទនាគ្នាអំពីប្រធានបទជាច្រើនជាមួយពិធីករ។ ក្រោយពីជាប់ឈ្មោះសម្រាប់ជម្រើសជាតិដើម្បីបំពេញកាតព្វកិច្ចមុនត្រៀម ចូល រួមពានរង្វាន់Copa America នៅខែមិថុនានាប្រទេសប្រេស៊ីលជាម្ចាស់ផ្ទះរៀបចំការប្រកួត។ Messi មិនបានសម្តែងអារម្មណ៏ភ្ញាក់ផ្អើលអ្វីនោះទេនៅពេលដែលរូបលោកត្រូវបានរំលឹក និង ចោតសួរអំពីការធ្វើការជាមួយអតីតគ្រូបង្វឹកលោក Pep Guardiola កំលុង ពេល ធ្វើការរួមគ្នានៅក្លឹប FC Barcelona កន្លងមក។ កំពូលខ្សែប្រយុទ្ធម្ចាស់ពានបាល់មាស៥សម័យកាល(Ballon D’or) បានប្រាប់អោយ ដឹង ថាៈPep គឺជាគ្រូបង្រៀនពិសេសម្នាក់សម្រាប់ខ្ញុំហើយគាត់គឺជាគ្រូបង្វឹកម្នាក់ដែលដឹងពីអ្វីៗគ្រប់យ៉ាងដែលនឹងកើតឡើងនៅក្នុងការប្រកួត ។
Messi បន្តថា: សម្រាប់ក្រុមបាល់ទាត់អាជីពBarcelona កូនប្រុសច្បងរបស់ខ្ញុំគឺកុមារThiago ឈឺចាប់ខ្លាំងណាស់នៅពេលក្រុម យើងចាញ់ការប្រកួតរដូវកាល២០១៨-២០១៩។ ទល់នឹងក្រុមហង្សក្រហម Liverpool និងក្នុងវគ្គផ្តាច់ព្រ័ត្រ Copa del Rey ជាមួយ Valencia ។ សម្រាប់ ជម្រើសជាតិអាហ្សង់ទីន: ជាក្រុមដ៏ល្អមួយដែលយើងលេងមានលក្ខណៈរួបរួមគ្នាខ្លាំង។ ទោះបីជាយើងមិនទាន់បានសម្រេច ជោគជ័យនាំយកពានរង្វាន់មកជូនប្រទេសរបស់ខ្លួនបានយ៉ាងណាក្តី។ពេលខ្លះខ្ញុំពិតជាទទួលរងការគំរាមកំហែងពីសំណាក់គូប្រជែង ទោះបីជាខ្ញុំ មិនជឿថាពួកគេបានចេញមកទាត់និងរារាំងខ្ញុំដោយចេតនាអាក្រក់ក្តីនោះហើយជាបាល់ទាត់ ។