ទៀត!Neymar ខឹងសម្បារក្រោយសិស្សប្អូនប្រើក្បាច់កឹបប្រឡោះជើងពេលហ្វឹកហាត់
កំពូលខ្សែប្រយុទ្ធតម្លៃខ្លួនថ្លៃបំផុតក្នុងលោក Neymar ត្រូវបានគ្រូបង្វឹកលោកTite ធ្វើការដកហូតតំណែងប្រធានក្រុមស៊ាំបាប្រេស៊ីលហើយប្រគល់តួនាទី ទៅអោយមិត្តរួមជាតិ និង រួមក្រុម PSGគឺ ខ្សែការពារ ចាស់វស្សាDani Alves បន្ទាប់ពីមានចំរូងចំរាស់ជាច្រើនបានកើតឡើង ជាបន្ដបន្ទាប់។ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរូបនេះ បានបង្កហិង្សាលើអ្នកគាំទ្រភាគីគូបដិបក្សRenne បន្ទាប់ពីក្រុមម្ចាស់ជើងឯកLigue១ បរាជ័យ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Coupe de France ខណៈដែលអតីតកីឡាករBarcelona រូបនេះ ត្រូវសហព័ន្ធបាល់ទាត់បារាំងពិន័យ ៣ប្រកួត ពីសហព័ន្ធបាល់ទាត់បារាំង។

Neymar ក៏ត្រូវបានរងពិន័យ សំរាប់ការប្រកួត Champions League បន្ទាប់ពីបញ្ចេញមតិរិះគន់ការកាត់សេចក្ដីរបស់ អាជ្ញាកណ្ដាល នៅលើបណ្ដាញសង្គម ព្រមទាង កាលពីថ្មីៗនេះ រូបគេក៏មានវិវាទជាមួយនឹងមិត្តរួមក្រុម PSG នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ថែមទៀតផង។
វិលត្រលប់មកវិញមុនព្រឹត្តការណ៏ សំរាប់ត្រៀមប្រកួតពានរង្វាន់Copa America Neymar បានបញ្ចេញប្រតិកម្មកំលុងពេលហ្វឹកហាត់ក្នុងនាមជាម្ចាស់ផ្ទះរូបគេបានធ្វើអោយគ្រូបង្វឹក Tite មានការខកចិត្តជាខ្លាំង ព្រោះតែកីឡាករវ័យ២៧ឆ្នាំរូបនេះបានបង្កបញ្ហាមួយបន្ថែម ទៀត ជាមួយនឹងសិស្សប្អូនគឺWevertonមានវ័យទើបតែ ១៩ឆ្នាំ ជាកីឡាករវ័យក្មេងរបស់ក្រុម Cruzeiro ដែលបានជាប់ឈ្មោះនិងចូលរួមហ្វឹកហាត់ជាមួយនឹងក្រុមឈុតធំ ដើម្បីទទួលបានបទពិសោធន៍បន្ថែម។
អ្វីដែលជាកាយវិការគួរចាប់អារម្មណ៏ហើយរូបគេបានធ្វើអោយមានការភ្ញាក់ផ្អើល ក្រោយពី Weverton បានប្រើបច្ចេកទេស កឹបបាល់ចូលប្រលោះជើង Neymar ដែលធ្វើអោយកំពូលខ្សែប្រយុទ្ធម្ចាស់មេដៃអូឡាំពិក២០១៦ខឹងសម្បារជាខ្លាំង។ទោះបីជាជួបរឿងបែបនេះក្តីក្រោយមកទៀត នៅ កំលុងពេលហ្វឹកហាត់ដដែល បញ្ហារបួសឈឺចាប់នៅត្រង់ជង្គង់របស់ Neymar ទោះបីជារូបគេព្យាយាមចូលរួមហ្វឹកហាត់វិញ ប៉ុន្ដែមានការឈឺចាប់ទើបសម្រេចចិត្តចាកចេញពីទីលានតែម្តង។