កាលពីថ្ងៃសុក្រក្លឹបLDU Quito បានបញ្ចប់ការផ្ទេរកីឡាករអេក្វាឌ័រខ្សែការពារស្តាំAntonio Valencia ក្នុងកិច្ចសន្យាពីរឆ្នាំ។អតីតប្រធានក្រុម Manchester United បានវិលត្រឡប់ទៅ កាន់ប្រទេសកំណើតវិញជាមួយក្លឹប LDU Quito ។
Valencia បានផ្ទេរពីក្រុមWigan នៅឆ្នាំ២០០៩ និងបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ពីរដង FA Cup និងពានរង្វាន់ក្របខ័ណ្ឌ Europa League១ដង ក្នុងអំឡុងពេល១ទសវត្ស នៅទឹកដី Old Trafford ។ក្រុមបិសាចក្រហមមិនបានបន្តកិច្ចសន្យាថ្មីដល់រូបគេស្របពេលកិច្ចសន្យាចាស់អស់សុពលភាពនៅ ចុងបញ្ចប់នៃរដូវកាល ២០១៨-២០១៩ ហើយទីបំផុតValencia បានសម្រេចចិត្តត្រលប់ទៅកាន់មាតុភូមិវិញមុនបញ្ចប់ អាជីពរបស់ខ្លួន។
ធ្លាប់ចាប់ផ្តើមអាជីពរបស់ខ្លួននៅក្លឹប El Nacional នៅតំបន់Quito Valencia បានបង្ហាញខ្លួន ៣ លើកនៅក្នុងការប្រកួត Copa America ២០១៩ រួមទាំងការចាប់ផ្តើមក្នុងលទ្ធផលបរាជ័យ ៤-0 ជាមួយជម្រើសជាតិ អ៊ុយរូហ្គាយ ហើយខកខានទៅវវគ្គជម្រុះតាមពូល។ ក្រោយការចាកចេញរបស់Valencia ក្រុមMan.Untiedទើបតែបញ្ចប់ការផ្ទេរ Aaron Wan-Bissaka ខ្សែការពារក្លឹប Crystal Palace ក្នុងកិច្ចព្រមព្រៀង តម្លៃ ៥០ លានផោន។