លើកទី៣!Rooney ស៊ុតបាល់ពីពាក់កណ្តាលតារាងបញ្ចូលទីក្រុមOrlando City
ខ្សែប្រយុទ្ធ Wayne Rooney បានរកគ្រាប់បាល់ដោយការស៊ុតបញ្ចូលទីក្នុងចំងាយឆ្ងាយពីម្ខាងទីរបស់ខ្លួនដើម្បីបញ្ចូលទីក្នុងតង់ទី ១ របស់គេជាមួយនឹងជ័យជម្នះមិនគួរឱ្យជឿមួយសម្រាប់ក្រុម DC United ប្រឆាំងនឹង ក្រុមភៀវOrlando City ក្នុងក្របខ័ណ្ឌលីកកំពូលអាមេរិក MLS កាលពីថ្ងៃពុធ។

Rooney បានបង្កើតឱកាស នៅលើទីលាន Audi Field ជាមួយនឹងគ្រាប់បាល់បញ្ចូលទី MLS ដែលជាគ្រាប់បាល់ទី៩របស់អតីតកីឡាករក្រុម Manchester United និងក្រុមជម្រើសជាតិអង់គ្លេសខណៈ អ្នកចាំទី Brian Rowe របស់ Orlando City បានត្រឹមតែសម្លឹងមើលបាល់រំលេងផុតពីលើក្បាលរបស់ខ្លួនប៉ុណ្ណោះ ក្រោយពីរូបគេឈរផុតចេញពីតំបន់ខ្សែបន្ទាត់ចាំទី ហើយខកខានក្នុងការសង្គ្រោះបាល់ដែលស៊ុតពីចំងាយរបស់កីឡាករវ័យ៣៣ឆ្នាំរូបនេះ។
ក្នុងអាជីពកន្លងមកRooneyធ្លាប់ប្រើក្បាច់ ទាត់បាល់បញ្ចូលទី លើក្រុមManchester City ក្នុងឆ្នាំ 2011(Overheadkick)រឺភាសាសាមញ្ញាស៊ីហ្សូ ត្រូវបានគេចាត់ទុកជាគ្រាប់បាល់បញ្ចូលទីល្អបំផុត ល្អបំផុតក្នុង អាជីពរនិងធ្លាប់ស៊ុតបញ្ចូលទីពាក់កណ្តាលតារាងលើក្រុម២កន្លងមករួចមកហើយមាន Newcastle ក្នុងឆ្នាំ ២០០៤ ពេលលេងអោយMan.United និង West Ham នៅឆ្នាំ ២០១៧ ពេលដែលរូបគេមានវត្តមានជាមួយក្លឹបចាស់Evertonវិញនោះ ។

បច្ចុប្បន្នDC Unitedឈរនៅចំណាត់ថ្នាក់លេខ៣មានគម្លាតពីក្រុមលេខ១Philadelphia និងលេខ២Montreal Impact ២ពិន្ទុប៉ុណ្ណោះ។