ហង្សក្រហម Liverpool បានយល់ព្រមកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខាផ្ទេរកីឡាករវ័យក្មេងហុល្លង់ Sepp van der Berg ពីក្រុម PEC Zwolle ។ខ្សែការពារវ័យ ១៧ ឆ្នាំរូបនេះ នឹងក្លាយ ជាកីឡាករដំបូង នៃការផ្ទេរមកកាន់ក្លឹបនៅMersyside។
Liverpool មិនបានបង្ហាញពីតម្លៃពិតប្រាកដ នៃការផ្ទេរនះឡើយបើទោះបីជាវាត្រូវបានប្រភពមួយចំនួនចុះផ្សាយថាមានតម្លៃ១,៣ លានផោនហើយបានបញ្ជាក់ថា Van den Berg បានចុះកិច្ចសន្យា រយៈពេលវែងជាមួយ ម្ចាសជើងឯកChampion League ។
Van den Berg បានក្លាយជាកីឡាករវ័យក្មេងបំផុតរបស់ Zwolle នៅពេលគាត់បានបង្ហាញខ្លួននៅអាយុ ១៦ ឆ្នាំនៅក្នុងខែមីនាឆ្នាំ ២០១៨ ហើយបានបន្តការបង្ហាញខ្លួនចំនួន ២២ ដងនៅក្នុងក្របខណ្ឌលីកកំពូលហូឡង់ Eredivisie ។
Van den Berg បានប្រាប់វេបសាយរបស់Liverpool ថា : ជាអារម្មណ៍ដ៏អស្ចារ្យ។Liverpool ជាក្លិបធំបំផុតសម្រាប់ខ្ញុំនៅលើពិភពលោកហើយសុបិនក្លាយជាការពិត។ ខ្ញុំពិតជារំភើបណាស់ ហើយបានឃើញកីឡាករដែលចេញពីទីនេះគឺមានការរីកចំរើនជាប់ក្នុងជម្រើសឈុតធំជាច្រើនមិនគួរអោយជឿ។