ក្រុមជម្រើសជាតិប្រេស៊ីលក្នុងនាមជាម្ចាស់ផ្ទះបានទទួលជ័យជម្នះយ៉ាងកក់ក្តៅលើប្រទេសប៉េរូក្នុងការប្រកួតជម្រុះតាមពូលសម្រាប់ពូលA ។ ក្រុមរហស្សនាមសាំបាប្រេស៊ីលរកបានគ្រាប់បាល់រហូតដល់ទៅ ៥គ្រាប់ដែលជាគ្រាប់បាល់របស់ខ្សែការពារក្រុមអធិរាជសReal Madridកីឡាករ Casemiroនៅនាទីទី១២ដោយការតែតបញ្ចូលទី,ខ្សែប្រយុទ្ធ Roberto Firminoនៅនាទីទី១៩, ខ្សែប្រយុទ្ធEvertonរបស់ក្រុមGremioនៅនាទីទី៣២ មុនបញ្ចប់តង់ទី១។

ចូលមកដល់តង់ទី២ប្រេស៊ីលនៅតែបន្តរកបានគ្រាប់បាល់លើកទី៤ដោយកីឡាករ ខ្សែការពារស្តាំDani Alvesរបស់ក្រុមPSGនៅនាទីទី៥៣ និង ខ្សែបម្រើ-ប្រយុទ្ធស្លាបWillian របស់ក្រុមតោខៀវChelseaនៅនាទីទី៩០ខណៈខ្សែប្រយុទ្ធMan.City ខកខានឪកាសរកបានគ្រាប់បាល់ពិន័យកាត់សេចក្តី១១ម៉ែត្រ។បញ្ចប់ការប្រកួតប្រេស៊ីល៥:០ប៉េរូ។

ក្រុមជម្រើសជាតិប្រេស៊ីលនិងត្រូវអវត្តមានខ្សែបម្រើ-ការពារCasemiro ក្នុងការប្រកួតបន្ទាប់ ក្រោយពីរូបគេទទួលបានកាតក្រហមជាលើកទី២។រីឯការប្រកួតមួយគូទៀតវេនេហ្សូយអេឡាផ្តួលបូលីវី ៣-១ មានន័យថាក្រុមម្ចាស់ផ្ទះឈរនៅកំពូលតារាងពូល A និងត្រូវប្រកួតជាមួយក្រុមលេខបីនៅលើទីលាន Gremio នៅថ្ងៃសុក្រខាងមុខនេះ។