Alexis Sanchez បានរងរបួសកជើងអំឡុងពេល ឈីលីផ្តួល អេក្វាឌ័រ២:១ក្នុងការប្រកួតដណ្តើមពានរង្វាន់ Copa America២០១៩ នៅក្នុងពូលC។ខ្សែបម្រើក្រុមMan.Unitedដែលមានតម្លៃពលកម្មថ្លៃបំផុត Sanchez បាន រក គ្រាប់បាល់ជ័យជម្នះក្នុងនាទីទី ៥១ ដើម្បីបញ្ជូនម្ចាស់ការពារតំណែងជើងឯកពីរសម័យ កាលទៅចូល ក្នុងវគ្គពាក់ កណ្តាលផ្តាច់ព្រ័តបន្តទៀត ក្រោយពេលយកឈ្នះជប៉ុនក្នុងលទ្ធផល៤:0សម្រាប់ការ ប្រកួតលើកទី១នៅថ្ងៃទី១៨ មិថុនា ២០១៩ កន្លង ទៅនេះ។ក្រុមការពារតំណែងជើងឯកនិងមានឪកាសឈរនៅទីកំពូលតារាង ប្រសិនពួកគេអាចផ្តួលអ៊ុយរូហ្គាយនៅទីក្រុងរីយ៉ូឌឺជេនេរ៉ូនៅថ្ងៃចន្ទសប្តាហ៏ក្រោយបាន។

ទោះបីជាយ៉ាងណាSanchez អតីតកីឡាករក្រុមBarcelona ,Arsenal កំពុងតែប្រឈមនឹងបញ្ហារបួសកជើងម្តង ទៀតបើទោះបីជាគ្រូបង្វឹកលោកRainaldo Rueda បានបញ្ជាក់ថាវាមិនមែនជាឧបសគ្គដូចគ្នានឹងអ្វីដែលជា ទង្វើរងនូវការខកចិត្តក្នុងរដូវកាលជាមួយក្រុម Manchester United នាពេលកន្លងមក។
Rueda បានប្រាប់សន្និសីទសារព័ត៌មានបន្តថាៈ Sanchezកំពុងត្រូវបានតាមដាននិងវាយតម្លៃពីសំណាក់គ្រូពេទ្យជារឿងជាសំខាន់ណាស់ជាសំណាងល្អវាមិនមែនជារបួសកជើងតែមួយដែលបានកើតឡើងកំលុងពេលលេងនៅ Manchester United នោះទេ។ ឥឡូវនេះយើងសង្ឃឹមថារូបគេអាចនឹងចូលរួមការប្រកួតបន្ទាប់ទៀតជាមួយយើង។