គេហទំព័រ Mundo Deportivo បានចុះផ្សាយថាក្លិប Real Madrid ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោកZinidine Zidane បានត្រៀមរួចរាល់ក្នុងការផ្តល់សំណើរតម្លៃខ្លួន១១៥លានផោន បូករួមជាមួយកីឡាករម្នាក់ក្នុងចំណោម Gareth Bale ឬ James Rodriguez ក្នុងកិច្ចព្រមព្រៀងដើម្បីនាំយក Neymar ពីក្រុម Paris Saint-Germain នៅរដូវក្តៅនេះ។
អនាគតរបស់ខ្សែប្រយុទ្ធឆ្នើមប្រេស៊ីល Neymar ជាមួយ PSG នៅមិនទាន់ច្បាស់លាស់ក្រោយទំនាក់ទំនងរវាង Neymar និងក្លឹបជើងឯក Ligue១ ហាក់ជួបភាពល្អក់កករនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ។ខណៈសាមីខ្លួនមានកិច្ចសន្យាជាមួយក្លឹបដល់ឆ្នាំ២០២២ ធ្លាប់បានប្រាប់លោក Nasser Al-Khelaifi ប្រធាន PSG ថា: ខ្ញុំមិនចង់លេងឱ្យ PSG ទៀតទេ។ ខ្ញុំចង់ត្រលប់ទៅផ្ទះដែលខ្ញុំមិនគួរចាកចេញទេ។រីឯ ក្លឹប Barcelona ក៏មានបំណងចង់ជួបជុំជាមួយអតីតស៊ូភើស្តារូបនេះនៅកីឡាដ្ឋានCamp Nou ឡើងវិញតាមដែលអាចធ្វើទៅបាន។
ទោះបីជាPaul Pogba គឺជាកីឡាករអាទិភាពអាទិភាព របស់គ្រូបង្វឹក Zidane ក៏ប្រធានក្លឹប Perez គាំទ្រ Neymar ហើយពួកគេបានប្តេជ្ញាចិត្តមិនឱ្យខកខានក្រោយធ្លាប់ បរាជ័យក្នុងការនាំយកកីឡាករពូកែញាក់រូបនេះពីSantos ហើយត្រូវ Barcelona ចុះហត្ថលេខាផ្ទេរជាផ្លូវការណ៏នៅឆ្នាំ ២០១៣ ។