ប្រធានក្រុម Paolo Guerrero និងខ្សែប្រយុទ្ធ Jefferson Farfan សុទ្ធសឹងបានស៊ុតបាល់បញ្ចូលទី និងជួយឲ្យមិត្តរួមក្រុមរកបានគ្រាប់បាល់ដូចគ្នា ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិប៉េរូ បានបោះជំហានដ៏ធំមួយឆ្ពោះទៅកាន់វគ្គបន្តនៃព្រឹត្តិការណ៍ Copa America វគ្គ៨ក្រុមចុងក្រោយ ក្រោយពីបានយកឈ្នះលើក្រុមជម្រើសជាតិបូលីវី ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃអង្គារ។ ក្រុមបាល់ទាត់ជម្រើសជាតិបូលីវី រកបានគ្រាប់បាល់មុនពីការស៊ុតបាល់ប៉េណាល់ទី នៅពេលដែលកីឡាករ Marcelo Moreno បានស៊ុតបាល់បំប៉ោងសំណាញ់ទីរបស់អ្នកចាំទី Pedro Gallese ពីចំណុចពិន័យ១១ម៉ែត្រ។
ប៉ុន្តែ Guerrero បានរកគ្រាប់បាល់តាមស្មើវិញ នៅមុនពេលបញ្ចប់តង់ទី១ ហើយ Farfan បានជួយឲ្យក្រុមជម្រើសជាតិប៉េរូ មានគ្រាប់បាល់នាំមុខវិញ នៅមុនពេលកីឡាករ Edison Flores បានបំពេញជ័យជម្នះសម្រាប់ក្រុមជម្រើសជាតិប៉េរូ នៅនាទីបន្ថែម ក្នុងការប្រកួតនាកីឡដ្ឋាន Maracana នាទីក្រុង Rio de Janeiro។ ក្រោយពីរកបាន៤ពិន្ទុពីការប្រកួត២លើក នៅមុនពេលការប្រកួតចុងក្រោយក្នុងពូលរបស់ខ្លួនជាមួយនឹងក្រុមម្ចាស់ផ្ទះប្រេស៊ីល ប៉េរូ អាចនឹងមានសុវត្ថិថា ដោយសារតែមិនមានក្រុមណាមិនបានឈានទៅវគ្គបន្ត ដោយមាន៤ពិន្ទុឡើយ បើគិតចាប់តាំងពីរូបមន្តប្រកួតដែលមាន១២ក្រុមមួយនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៣។ ដោយឡែក ក្រុមជម្រើសជាតិបូលីវី ត្រូវតែដណ្តើមឲ្យបានជ័យជម្នះជាដាច់ខាតនៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិប៉េណេស៊ុយអេឡា ដើម្បីរក្សាក្តីសង្ឃឹមក្នុងការឈានទៅវគ្គ៨ក្រុមចុងក្រោយ៕
ប្រភពព័ត៌មាន៖ Channel News Asia