អតីតគ្រូបង្វឹកក្រុមតោខៀវ Roberto Di Matteo បានពណ៌នាថាអតីតកូនក្រុមរបស់ខ្លួន Frank Lampard ជាបេក្ខភាពសក្តិសមដើម្បីជំនួសតំណែងលោក Maurizio Sarri នៅកីឡាដ្ឋានStamford Bridge ។លោកSarri ដែលមានពត៌មានចុះផ្សាយថានិងត្រៀមចាកចេញពីក្លឹបតោខៀវ Chelsea បន្ទាប់ពីដឹកនាំក្រុមមិនដល់១២ ខែផងនោះ និងត្រៀមខ្លូនវិលត្រលប់ទៅក្របខណ្ឌ Serie A ដើម្បីដឹកនាំក្រុមជើងឯក Juventusវិញម្តង ។
ទោះបីជា Lamparបានជួយក្រុមឈានដល់វគ្គPlay-off លើកចុងក្រោយសម្រាប់ក្រុម Derby County មានឪកាសឡើងមកក្របខណ្ឌPremier League វិញប៉ុន្តែ បញ្ចប់ជាមួយនឹងការខកចិត្តដោយចាញ់ Aston Villa ក៏មានការលើកឡើងជាសំនួរ ចោទសួរជាសំខាន់អំពីការខ្វះខាតបទពិសោធន៏នៃការគ្រប់គ្រងរបស់គ្រូបង្វឹក វ័យ ៤០ ឆ្នាំ ? ប៉ុន្តែលោក Di Matteo ជឿជាក់ថាអតីតក្រុមចាស់Chelseaគួរលើកទឹកចិត្តតែងតាំងអតីតខ្សែបម្រើរបស់ខ្លួនរូបនេះ។
លោក Di Matteo បន្តថា: គាត់ជាមនុស្សដែលត្រឹមត្រូវហើយមានបុគ្គលិកលក្ខណៈសម្បត្តិគ្រប់គ្រាន់ គាត់មានបទពិសោធន៏ច្រើនបំផុតទាក់ទងទាំងអស់នៅក្នុងពិភពលោក។យើងអាចនិយាយបានថាវាឆាប់ពេកតែវាជាពេលដែលត្រូវ ផ្តល់ឱកាសឱ្យគាត់ ហើយខ្ញុំគិតថាគាត់នឹងធ្វើអ្វីៗបានល្អ ច្រើន។ ខ្ញុំជឿថាប្រិយមិត្តគាំទ្រនិងសប្បាយចិត្តប្រសិនបើគាត់ក្លាយជាអ្នកដឹកនាំក្រុម បន្ទាប់ ។
សំរាប់លោក Di Matteo ធ្លាប់មានប្រវត្តជួយក្រុមChelsea លើកពាន Champions League និង FA Cup នៅរដូវកាល២០១១-២០១២ក្នុងអំឡុងពេលប្រាំបីខែដែលរូបលោកដឹកនាំ។លោកMatteo មិនមានការភ្ញាក់ផ្អើលទេដែលលោក Sarri សម្រេចចិត្តចាកចេញពីក្លឹបChelsea នាពេលនេះ។