ក្រុមជម្រើសជាតិប្រេស៊ីលបានចាប់ផ្តើមយុទ្ធនាការ Copa America ២០១៩ក្នុងនាមម្ចាស់ផ្ទះ របស់ពួកគេជាមួយនឹងជ័យជម្នះ ៣-0 លើក្រុមបូលីវី ក្នុងថ្ងៃបើកឆាក។ការប្រកួតនៅតង់ទី១ក្រុមម្ចាស់ផ្ទះមានឪកាសគ្រាប់គ្រងបាល់ច្រើន និង ធ្វើ ការវាយសម្រុកប៉ុន្តែមិនបានទទួលលទ្ធផលនោះទេ ។
ប៉ុន្តែការប្រកួតចូលមកដល់តង់ទី២ក្រុមរហស្សនាមស៊ាំបាប្រេស៊ីលរបស់ក្រុមដែលដឹកនាំដោយគ្រូបង្វឹកលោកTite២គ្រាប់រកបានដោយកីឡាករ Philippe Coutinho ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្របន្ទាប់ពីខ្សែការពារបូលីវីបានធ្វើអោយបាល់ប៉ះដៃចេញពីជើងRicharlison នៅនាទីទី៥០ និង៣នាទីក្រោយមកទៀតក៏បន្តរកបានគ្រាប់បាល់ទី២ដោយការតែត បញ្ចូលទីពីសំណាក់ កីឡាករ Coutinho ដដែលនៅនាទីទី៥៣ក្រោយការបញ្ចូនបាល់ពីកីឡាករFirmino មុនពេល Everton កីឡាករដែលកំពុងលេងអោយក្រុមGremio រកបានគ្រាប់បាល់ ទី៣ នៅនាទីទី៨៥មុន បញ្ចប់តង់ទី២ដើម្បីទទួល ជ័យជម្នះ ក្នុងថ្ងៃបើកឆាកដំបូងក្នុងលទ្ធផល Brazil ៣:០Bolivia។
ប្រេស៊ីលស្ថិតនៅក្នុងពូលA មានដូចជាវេណេហ្សុយអេឡា,ប៉េរូ និង បូលីវី។