ខ្សែប្រយុទ្ធ Neymar របស់ក្រុម Paris Saint-Germain បានចូលទៅក្នុងស្ថានីយប៉ូលីសនៅសៅប៉ូឡូដើម្បីឆ្លើយសំណួរអំពីការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈប្រឆាំងមកលើរូបគេ។Neymar បដិសេធការចោទប្រកាន់ថាបានរំលោភសេពសន្ថវៈលើស្ត្រីម្នាក់ដែលគាត់បានជួបនៅលើ Instagram ហើយបានទទូចថាគាត់គឺជាជនរងគ្រោះនៃការប៉ុនប៉ងគំរាមកំហែង។
អ្នកស៊ើបអង្កេតលោកស្រី Juliana Bussacos បានជួប Neymar ចំពេលមានភាពរំជើបរំជួលក្នុងប្រព័ន្ធផ្សព្វផ្សាយខណៈហ្វូងអ្នកគាំទ្របានអបអរសាទរកីឡាករវ័យ 27 ឆ្នាំដែលជាកីឡាករឆ្នើមបំផុតរបស់ប្រេស៊ីល។Neymar បានបដិសេធការធ្វើខុសហើយត្រូវបានអមដំណើរដោយមេធាវីរបស់គាត់ទៅកាន់ការប្រជុំ។Neymarបានបង្ហោះវីដេអូរយៈពេល 7 នាទីទៅ Instagram កាលពីថ្ងៃអាទិត្យដែលគាត់បានបដិសេធការចោទប្រកាន់នេះហើយបានទទូចថាវាគឺជា “ការបង្កើតឡើង” ។ស្ត្រីម្នាក់ដែលបានចោទប្រកាន់គាត់ថាបានចាប់រំលោភនាងនៅឯសណ្ឋាគារប៉ារីសកាលពីខែមុនបាននិយាយជាមួយប៉ូលីសរួចហើយ។.