កីឡាករ៥រូបដែលបង្កើតជំលោះវាយតប់ជាមួយអ្នកគាំទ្រខ្លួនឯង
កីឡាបាល់ទាត់ជាកីឡាមួយដែលតម្រូវអោយកីឡាករនៃភាគីសងខាង មានការប្រកួតដោយខិតខំប្រឹង ប្រែងអស់ពីសមត្ថភាពដោយមានការគាំទ្រពីប្រិយមិត្តក្រុមទាំងពីររៀងខ្លួន។ យ៉ាងណាមិញការប៉ះទង្គិចគ្នាពិតជាអាចកើតមានក្នុងពេលប្រកួតជាយថាហេតុ រវាងកីឡាករនៅលើទីលានប្រកួត ទោះបីជាបែបនេះក្តីគេកម្រឃើញជម្លោះកើតមានរវាងអ្នកគាំទ្រ និង កីឡាករនៅពេលកន្លងមកណាស់ ប៉ុន្តែខាងក្រោមនេះគឺជាអតីតកីឡាករដែលធ្លាប់លេងនៅក្លឹបធំៗនាតំបន់អឺរ៉ុបបានបង្កជំលោះជាមួយអ្នកគាំទ្ររបស់ខ្លួន ក៏ដូចជាអ្នកគាំទ្រក្លឹបម្ខាងទៀត ក្នុងហេតុផល និង រូបភាពផ្សេងៗពីគ្នា៖
១. Craig Bellamy
អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិវែលរូបនេះបានបង្កជំលោះជាមួយអ្នកគាំទ្រកំលុង ការប្រកួតរវាងក្រុមរួមទីក្រុងទាំងពីរគឺMan.United និង Man.City នៅឆ្នាំ២០០៩។ បន្ទាប់ពីMichael Owen រកបានគ្រាប់ជ័យជំនះក្នុងជំនួបនេះដោយលទ្ធផល៤:៣ ខណៈអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត មានប្រិយមិត្តគាំទ្របិសាចក្រហមម្នាក់រត់ចូលទីលានប្រកួត ខណ៖ពេលនោះមានការរារាំពីប៉ូលីស ប៉ុន្តែBellamy បានដើរសំដៅទៅរកបុរសនោះហើយទះកំភ្លៀងអ្នកគាំទ្រMan.Unitedមួយដៃ ពេញដោយកំហឹង។ ទោះបីជាយ៉ាងនេះក្តី អាជ្ញាធរប៉ូលីសក្រុងManchester និងសហព័ន្ធបាល់ទាត់អង់គ្លេសFAបានបើកការស៊ើបអង្កេត ប៉ុន្តែ មិនបានចោតប្រកាន់និងដាក់ទោស ដល់Bellamy នោះទេ។
២. Jamie Carragher (Liverpool)
រឿងហេតុ បានកើតមានឡើងនៅរដូវកាល ២០០១-២០០២ សម្រាប់ការប្រកួតដណ្តើមពានរង្វាន់ FA Cup ជុំទី៤រវាងក្រុមម្ចាស់ផ្ទះArsenal និង Liverpool។ ជម្លោះមុនដំបូងចាប់ផ្តើមចេញពីអតីតខ្សែប្រយុទ្ធក្រុមArsenal កីឡាករDennis Bergkamp បានរត់ទៅគោលបំណងដណ្តើមបាល់ពីអតីតខ្សែការពារក្រុមLiverpool កីឡាករJamie Carragher ធ្វើអោយខ្សែការពាររូបនោះដួលនៅលើទីលាន ខណៈអាជ្ញាកណ្តាលសម្រេច បណ្តេញBergkamp ចេញពីទីលានប្រកួត។ មិនបានប៉ុន្មាននាទីផង កីឡាករCarragher ត្រូវបានអាជ្ញាកណ្តាល សម្រេចបណ្តេញចេញពីការប្រកួតម្នាក់ទៀត ក្រោយរកឃើញកំហុសបានយកកាក់គប់លើអ្នកគាំទ្រក្រុមArsenal ក្រោយពីត្រូវបានក្រុមអ្នកគាំទ្រនៅកីឡាដ្ឋានHighburyជាអ្នកបង្កមកលើរូបគេមុន។អាជ្ញាកណ្តាលសម្រេចពិន័យ ជាប្រាក់ចំពោះCarragherចំនួន៤០០០០ផោន និង ហាមមិនអោយចូលលេង៣ប្រកួត។
៣. Alan Smith (Leeds United)
អតីតកីឡាករក្រុមLeed United និង Man.United ព្រមទាំងក្រុមជម្រើសជាតិអង់គ្លេសរូបនេះ កំលុង វ័យ២៣ឆ្នាំបានទទួលកាតក្រហមច្រើនបំផុតរហូតដល់៨ដងឯណោះ។រំលឹកអតីតកាល កំលុងការប្រកួត នៅឆ្នាំ២០០៣ ខណៈSmith ក្នុងនាមជាកីឡាករក្រុមLeed United ទទួលស្វាគមន៏ក្រុមភ្ញៀវMan.United ក្នុងការប្រកួតដណ្តើមពានរង្វាន់ League Cup ។ មូលហេតុនៃជម្លោះគឺអ្នកគាំទ្ររបស់ Leeds United បានគប់ដបឆ្ពោះទៅរកកីឡាករ Chris Eagles របស់ក្លិប Manchester United ។ ដោយមានការខឹងសម្បាយ៉ាងខ្លាំងដោយឧបទ្ទវហេតុនេះSmith មិនអាចគ្រប់គ្រងកំហឹងបាន ហើយយកដបនោះគ្រវែងទៅលើអ្នកគាំទ្រវិញ។
(មិនមានរូបភាពវីដេអូទេយោងលើប្រភព)
៤. Eric Cantona (Manchester United)
ពិតជាជម្លោះដ៏អាក្រក់មួយក្នុងពិភពបាល់ទាត់រវាងអ្នកគាំទ្រ និង កីឡាករ ហើយព្រឹត្តិការណ៏នេះ បានកើតមានឡើងនៅនៅខែមករា ១៩៩៥ ពោលគឺ២៣មុន កំលុងពេលក្រុមMan.Unitedធ្វើដំណើរទៅសួរសុខ ទុក្ខក្រុមម្ចាស់ផ្ទះCrystal Palace ។ កំលុងពេលដើរ ចេញពីការប្រកួតមានប្រិយមិត្តអ្នកគាំទ្រក្រុមម្ចាស់ផ្ទះម្នាក់ឈ្មោះ Matthew Simmon បានស្រែកចំអកឌឺដងអោយCantona ធ្វើអោយរូបគេខឹងហើយបានបញ្ចេញក្បាច់កុងហ្វូ ហក់ធាក់អ្នកគាំទ្ររូបនោះតែម្តង។ អាជ្ញាកណ្តាលបានសម្រេចផ្តល់កាតក្រហមបណ្តេញអតីតកីឡាករ Eric Cantona ពីការប្រកួតក្រោយរកឃើញកំហុសធាក់លើកីឡាករក្រុមCrystal Palace ក្នុងរូបភាពជាក់ស្តែង។
Video: https://www.youtube.com/watch?time_continue=93&v=wo2aUfwPQvs
៥.Patrice Evra (Marseille)
នៅមុនការប្រកួតក្របខ័ណ្ឌEuropa League រដូវកាល២០១៧-១០១៨ ទល់និងក្រុមភ្ញៀវ Vitoria SC កីឡាករ Patrice Evra របស់ក្រុម Marseille ត្រូវបានបណ្តេញចេញសូម្បីតែមុនពេលចាប់ផ្តើម ចាប់ផ្តើម ខណៈ អ្នកគាំទ្របានបានព្យាយាមបង្កជំលោះនិងច្រៀងផ្លែផ្កាអោយEvra ហើយព្យាយាមទម្លាយរបងចូលទៅជិត ក្រុមកីឡាកររបស់ខ្លួន ខណៈពេលនោះអតីតខ្សែការពារក្រុមMan.United កើតជាកំហឹងបាន ទាត់ទៅលើអ្នកគាំទ្រកំលុងពេលកំដៅសាច់ដុំមុនការប្រកួត។ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថាUEFA បានពិន័យជាប្រាក់ ១០០០០យូរ៉ូ និងហាមមិនអោយរូបគេចូលប្រកួតពានរង្វាន់Europa League រហូតបំណាច់រដូវកាល។រឿងរ៉ាវមិនទាន់បានបញ្ចប់ទេ ក្លឹបMarseille បានបណ្តេញEvraចេញពីក្រុម និង បញ្ចប់កុងត្រារបស់ គេផងដែរ ស្របពេលបច្ចុប្បន្នរូបគេកំពុងប្រកប អាជីពជាមួយក្រុមWest Ham United។
Video: https://www.youtube.com/watch?v=G6Ee-jeKJC8
Link: https://www.sportskeeda.com/football/5-famous-footballers-who-attacked-fans