ក្រុម Paris Saint-Germain បានប្តេជ្ញានឹងធ្វើការតស៊ូអោយដល់ទីបំផុតដើម្បីរក្សាទុកកីឡាករឆ្នើម Kylian Mbappe និង Neymar នៅរដូវក្តៅនេះក្រោយមានការចាប់អារម្មណ៏ពីក្លឹបធំៗនៅលីកកំពូលអឺរ៉ុប ប៉ុន្តែឆ្លើយតបទៅនិងបញ្ហានេះវិញ លោក Thomas Tuchel គ្រូបង្វឹករបស់ក្រុមបានផ្តល់បទសម្ភាសន៏ថាលោកមិនអាចធ្វើការសន្យាលើករណីនេះបានឡើយ។

គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់ លោក Thomas Tuchel​ ដែលទើបតែបន្តកិច្ចសន្យាថ្មីដើម្បីស្នាក់នៅកីឡាដ្ឋាន Parc des Princes មិនចងនិយាយអំពីអនាគតកីឡាកររបស់លោកទេ។ អតីតគ្រូបង្វឹក Dormund បានប្រាប់អោយដឹងក្នុងកម្មវិធី Monaco Grand Prix ទៅកាន់គេហទំព័រកីឡា Skysports ថាៈ មានការប៉ាន់ស្មានជាច្រើនលើ គុណភាពនិងទេពកោសល្យ ។

ខ្ញុំរំពឹងចង់ក្លាយជាគ្រូបង្វឹក ម្នាក់ដែលបណ្តុះបណ្តាល កីឡាកររបស់ខ្ញុំទាំងអស់ដែលជាកំលាំងសំខាន់អោយបន្តស្នាក់នៅក្លិប PSG ហើយបន្តនៅជាមួយនឹងគម្រោងរបស់យើង។ការងាររបស់ខ្ញុំមិនទាន់ បញ្ចប់ ព្រោះវា ទើបតែចាប់ផ្តើមបាន១រដូវកាលទេ ។ បំណងរបស់ខ្ញុំគឺច្បាស់ប៉ុន្តែខ្ញុំមិនអាចសន្យាថាវាជារឿងឆោតល្ងង់នៅក្នុងអាជីពមួយនេះទេ។

ក្រោយចូលមកដឹកនាំក្រុមPSGរដូវកាល២០១៨-២០១៩ ជំនួសលោកUnai Emery លោកTuchel បានជួយក្រុមលើកពានលីកកំពូលបារាំងLigue១(២០១៨-២០១៩)ប៉ុន្តែខកខានឈ្នះពានCoupe De France នៅវគ្គផ្តាច់ព្រ័ត្រក្រោមថ្វីជើងក្រុមRenne។