Tottenham បានបញ្ចប់ការផ្ទេរជាអចន្រ្តៃយ៏ខ្សែបម្រើ Giovani Lo Celso ជាមួយនិងការផ្តល់កិច្ចសន្យារហូតដល់ឆ្នាំ២០២៥។
អ្នកចាត់ការក្លឹបមាន់ខ្នាយមាសលោក Jose Mourinho ធ្លាប់បានបង្ហើបកាលពីថ្ងៃសៅរ៍ថាក្លឹបបានប្តូរចិត្តចង់ខ្ចីជើងកីឡាករវ័យ ២៣ឆ្នាំសញ្ជាតិអាហ្សង់ទីនរូបនេះពី Real Betis ទៅជាការទិញផ្តាច់តែម្តងដោយបានបញ្ជាក់យ៉ាងខ្លីថាទម្រង់លេងរបស់ Lo Celso បានធ្វើការសំរេចចិត្តមានភាពងាយស្រួលនិងឈានដល់សម្រេចកិច្ចព្រមព្រៀងនេះឡើង។
ដំណើរការផ្ទេរយក Lo Celso បានបញ្ចប់កាលពីថ្ងៃអង្គារស្របពេលក្លឹបបានសម្រេចលក់ខ្សែបម្រើដាណឺម៉ាក Christian Eriksen ទៅ Inter Milan ត្រូវបានបញ្ជាក់ជាផ្លូវការកាលពីថ្ងៃអង្គារទី ២៨ មករា ២០២០ ម្សិលមិញផងដែរ។
ប្រភព៖ Sportskeeda