កីឡាករ Hatem Ben Arfa ខ្សែបម្រើស្លាបបារាំង បានធ្វើការផ្លាស់មកកាន់ក្លឹបអេស្ប៉ាញ Real Valladolid ហើយនៅក្នុងថ្ងៃនេះ បន្ទាប់ពីចាកចេញពីពិភពបាល់ទាត់អស់រយៈពេលជាង កន្លះឆ្នាំ។
អតីតខ្សែបម្រើក្រុមជម្រើសជាតិបារាំង Arfa បានចុះកុងត្រារយៈពេល ៦ខែជាមួយក្លឹបអេស្ប៉ាញ ដែលកាន់កាប់ដោយអតីតខ្សែប្រយុទ្ធកំពូលប្រេស៊ីល Ronaldo។
ក្លឹបចុងក្រោយបង្អស់ដែល Ben Arfa លេងឲ្យគឺក្លឹបបារាំង Rennes ដោយកីឡាកររូបនេះធ្លាប់រួមរស់រយៈពេល ១ឆ្នាំគឺនៅក្នុងរដូវកាល ២០១៨/១៩។ នៅអំឡុងពេលនោះ កីឡាកររូបនេះបានបង្ហាញខ្លួនបាន ៤១ប្រកួត និងរកគ្រាប់បាល់បាន ៩គ្រាប់។ ចំណែកឯក្រុមជម្រើសជាតិបារាំងវិញ ខ្សែស្លាបរូបនេះបានលេងអំឡុងឆ្នាំ២០០៧ ដល់ឆ្នាំ២០១៦ ដោយលេងបាន ១៥ដង និងរកគ្រាប់បាល់បាន ២គ្រាប់៕