ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Gedson Fernandes ត្រូវបានផ្ទេរទៅលេងឲ្យក្លឹប Tottenham Hotspur ហើយដោយបានចុះកុងត្រាខ្ចីជើងពីក្លឹប Benfica រយៈពេល ១៨ខែបើយោងតាមការផ្សាយរបស់ក្លឹបនេះ។
ការចុះកុងត្រាខ្ចីជើងកីឡាករ Fernandes នេះក៏មានការរួមបញ្ចូលនឹងជម្រើសក្នុងការទិញកីឡាករនេះផងដែរ ដោយខាងក្លឹប Benfica បានឯកភាពផងដែរក្នុងតម្លៃខ្លួនជាង ៥៦លានដុល្លារ។
ការចាកចេញពីក្លឹបរបស់ Fernandes ធ្វើឲ្យក្លឹបល្បីៗជាច្រើនមកទាក់ទង និងបានផ្ដល់តម្លៃខ្លួនប្រហាក់ប្រហែលនឹងក្លឹប Spur ដែរ។ ប៉ុន្តែខ្សែបម្រើ Fermandes ផ្ទាល់បានជ្រើសរើសទៅក្លឹប Spur ដោយខ្លួនឯង។ គួរបញ្ជាក់ផងដែរថា Fernandes បានចាប់ផ្ដើមអាជីពជាកីឡាករបាល់ទាត់នៅឆ្នាំ ២០០៨តាំងពីខ្លួននៅក្មេងវ័យមកម្ល៉េះ ហើយក៏ធ្លាប់ទទួលពានរង្វាន់ជាច្រើនផងដែរដូចជា ពានរង្វាន់ Primeira Liga និងពានរង្វាន់ UEFA European ជាដើម៕