អតីតខ្សែប្រយុទ្ធឆ្នើមនិងជាវីរបុរសក្រុមជម្រើសជាតិតួគីកីឡាករ Hakan Sukur ដែលធ្លាប់ រកគ្រាប់បាល់បានច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់តួកគីហើយក៏ធ្លាប់ជាកីឡាករឆ្នើមលេចធ្លោម្នាក់នៅទ្វីបអឺរ៉ុបផងដែរ ។យ៉ាងណាមិញយោងការផ្តល់បទសម្ភាសន៍ជាមួយកាសែតអាឡឺម៉ង់ Welt am Sonntag បានអោយដឹងថាជីវិតរបស់អតីតខ្សែប្រយុទ្ធវ័យ ៤៨ ឆ្នាំរូបនេះបានផ្លាស់ប្តូរ ខុសពីធម្មតានិងមានបញ្ហាក្នុងជីវភាពរស់នៅ ហើយបច្ចុប្បន្នបានប្រកបអាជីពជាអ្នកបើករថយន្តតាក់ស៊ីនៅសហរដ្ឋអាមេរិកចាប់តាំងពីរូបលោកបានចូលនិវត្តន៍ពីពិភពបាល់ទាត់ក្នុងឆ្នាំ ២០០៨ ។

អតីតខ្សែប្រយុទ្ធកាំភ្លើងធំ Arsenal , Blackburn និង Galatasaray បានលោកអះអាងថាក្រោយពី មានជម្លោះជាមួយជាមួយប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan Sukur បានលាតត្រដាងគាត់ពីការគំរាមសម្លាប់ការចោទប្រកាន់មិនពិតនិងកង្វះលទ្ធភាពទទួល បានមូល និធិ ដើម្បីទ្រទ្រង់ជីវភាព។ Sukur បន្តថា: ខ្ញុំគ្មានអ្វីនៅសេសសល់អ្វីទេលោកអេរដូហ្គែនបានយកអ្វីៗ ទាំង អស់គឺសិទ្ធិ សេរីភាពបញ្ចេញមតិនិងសិទ្ធិធ្វើការ” ។

Sukur រកបាន ៥១ គ្រាប់ក្នុងការបង្ហាញខ្លួន ១១២ ប្រកួត ឲ្យទួរគីចន្លោះឆ្នាំ ១៩៩២ និង ២០០៧ និងជាកំលាំងដ៏សំខាន់ដែលលបានជួយក្រុមជម្រើសជាតិ បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០០២ ។