ប្រេស៊ីលបានផ្តួលក្រុមហុងឌូរ៉ាសក្នុងជំនួបមិត្តភាពកំដៅសាច់ដុំដោយគ្មានតារាឆ្នើម Neymar ក្រោយរងរបួសកជើងក្នុងការប្រកួតមិត្តភាពចុងក្រោយរបស់ពួកគេមុនពេលធ្វើជាម្ចាស់ផ្ទះ Copa America ឆ្នាំ ២០១៩ ។

៧គ្រាប់របស់ក្រុមសាំបាប្រេស៊ីលរកបានដោយខ្សែប្រយុទ្ធManchester City កីឡាករ Gabriel Jesus និងខ្សែការពារ Thiago Silva បានរកគ្រាប់បាល់នាំមុខរហូតដល់ទៅ៣ គ្រាប់មុនពេលកីឡាករCoutinho ,David Neres ,Roberto Firmino របស់Liverpool និងកីឡាករ Richarlison របស់ក្រុម Everton ។លទ្ធផលនេះគឺជាជ័យជម្នះដ៏ធំបំផុតរបស់ប្រេស៊ីលចាប់តាំងពីឆ្នាំ ២០១២ ។

ក្រុមម្ចាស់ជើងឯកCopa America ៨ សម័យកាលប្រេស៊ីលបានបញ្ចប់នូវយុទ្ធនាការត្រៀមខ្លួនសម្រាប់ព្រឹត្តការណ៏បាល់ទាត់រដូវក្តៅនេះក្រោយពី ពួកគេបានឈ្នះការប្រកួតបួនដងក្នុងនាមជាម្ចាស់ផ្ទះ។ប្រេស៊ីលនិងចាប់ផ្តើមយុទ្ធនាការពូល A របស់ពួកគេជាមួយនឹងបូលីវីនៅទីក្រុងសៅប៉ូឡូនាថ្ងៃសៅរ៍ទី ១៥ ខែមិថុនា ២០១៩ខាងមុខនេះ។