ក្រុមម្ចាស់ផ្ទះព័រទុយហ្គាល់បានឈ្នះពានរង្វាន់ធំសម្រាប់ជាតិជាលើកទីពីររបស់ពួកគេក្នុងរយៈពេលបីឆ្នាំដោយការផ្តួលហុល្លង់ដើម្បីលើកពានUefa Nation League ដែលការប្រកួតនេះប្រព្រឹត្តទៅនៅទីក្រុង Porto។
ក្រុមរបស់លោក Fernando Santos បានឈ្នះជើងឯកអ៊ឺរ៉ុបនៅឆ្នាំ ២០១៦ និងបន្តឈ្នះពានមួយនេះ បន្តទៀត ក្រោយពីខ្សែបម្រើស្លាបរបស់ក្រុមប្រជៀវខ្មៅValenciaកីឡាករ Goncalo Guedes រកបានគ្រាប់បាល់នៅនាទីទី៦០ខណៈអ្នកចាំទីរបស់ក្រុមBarcelona គឺJasper Cillessen មិនអាចជួយសង្គ្រោះបាល់បានទេ។
ក្រុមហូឡង់បានព្យាយាមធ្វើការវាយបកវិញ ប៉ុន្តែខ្សែប្រយុទ្ធដ៏មានឥទ្ធិពលរបស់Lyon គឺកីឡាករ Memphis Depay និង និងខ្សែបម្រើ Marten de Roon អតីតខ្សែប្រយុទ្ធ Middlesbrough ត្រូវបានជួយសង្គ្រោះដោយ អ្នកចាំទីWolves ដៃទី១ Rui Patricio។បញ្ចប់ការប្រកួតព័រទុយហ្គាល់ ១:០ហូឡង់ ។ ក្រុមជម្រើសជាតិអង់គ្លេសបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ៣ ក្នុងយុទ្ធនាការនេះបន្ទាប់ពីការទទួលជ័យជម្នះលើការកាត់ទោសលើក្រុមស្វ៊ីសនៅហ្គីម៉ារ៉ាស។