ខ្សែប្រយុទ្ធសញ្ជាតិអាល់ហ្សេរីកីឡាករ Riyad Mahrez បានឈ្នះពានរង្វាន់​ African Goal of the Year ក្រោយជួយអោយក្រុមជម្រើសជាតិរបស់ខ្លួនលើកពានរង្វាន់ AFCON ប្រចាំទ្វីបអាហ្រ្វិកបន្ទាប់ពីការទាត់បាល់ពិន័យជើងឆ្វេង Free-kick ទល់និងក្រុមនីហ្សេរីយ៉ាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Africa Cup of Nations កាលពីចុងខែកក្កដា របស់ Mahrez ជាប់ជាគ្រាប់បាល់ល្អបំផុតប្រចាំឆ្នាំ ២០១៩។

ក្រោយបញ្ចប់ការប្រកួត៩០នាទីទទួលបាន១ទល់និង១ ហើយឈានដល់ការបន្ថែមម៉ោងនៅនាទីទី ៥ នៃម៉ោងបន្ថែមតារាឆ្នើមរបស់ក្រុម Manchester City រូបនេះ មានឪកាសទាត់បាល់ហ្វ្រីឃីកពីខាងក្រៅតំបន់គ្រោះថ្នាក់ចូលទៅជ្រុងខាងឆ្វេងនៃសំណាញ់ទីបានដោយជោគជ័យ​។

បើទោះបីជាកីឡាករគូបដិបក្ស ម្នាក់ព្យាយាមផ្តេកខ្លួនដើម្បីបំបិតការស៊ុតរបស់អតីតខ្សែបម្រើក្រុម Leicester City រូបនេះយ៉ាងណាក៏ដោយ ទីបំផុតការខិតខំប្រឹងប្រែងរបស់ Mahrez ក្រុមអាល់ហ្សេរីបានឈានដល់វគ្គផ្តាច់ព្រ័ត្រនិងបានយកឈ្នះក្រុមសេណេហ្គាល់ក្នុងលទ្ធផល ១ទល់និង០៕