Bayern Munich បានប្រកាសជាផ្លូវការណ៏ថាអ្នកចាំទី Alexander Nubel របស់ក្លិប Schalke នឹងចូលរួមជាមួយពួកគេដោយគ្មានតម្លៃខ្លួន នៅរដូវក្តៅខាងមុខនេះ។

Alexander Nubel អតីតអ្នកចាំទី អាយុក្រោម ២១ និង២៣ ឆ្នាំសញ្ជាតិអាឡឺម៉ង់ ជាមួយកិច្ចសន្យាថ្មីរយៈពេល ៥ ឆ្នាំជាមួយក្រុម ម្ចាស់ ជើងឯកក្របខ័ណ្ឌ Bundesliga ។

Nubel ត្រូវបានតែងតាំងជាប្រធានក្រុម Schalke រដូវកាល២០១៩-២០២០ក្រោយជាប់ជម្រើសដំបូងចាប់តាំងពីរដូវកាល ២០១៨-២០១៩ ។យ៉ាងណាមិញរូបគេ កំពុងជាប់បម្រាម ៤ ប្រកួតក្រោយ ត្រូវបណ្តេញចេញកំលុងពេលប្រកួតជាមួយក្រុម Eintracht Frankfurt កាលពីថ្ងៃទី ១៥ ខែធ្នូ។

Nubel បានបង្ហាញខ្លួនអោយជម្រើសជាតិ៣៥ ប្រកួតនិងជាបេក្ខភាពដែលអាចនិងស្នងតំណែង អ្នកចាំទីជើងចាស់ Manuel Neuer ដែលធ្លាប់ ជាអតីតកីឡាករ Schalke បន្ទាប់ពីផ្លាស់មក Bayern Munich នៅឆ្នាំ២០១១ បានជួយក្រុម ឈ្នះលីកកំពូល Bundesliga ៧ ដងនិង Champions League ក្នុងឆ្នាំ ២០១៣ ។ ស្របពេលកុងត្រារបស់ Neuer កីឡាករអន្តរជាតិអាឡឺម៉ង់វ័យ ៣៣ ឆ្នាំរូបនេះនឹងត្រូវផុតកំណត់នៅឆ្នាំ ២០២១ ខាង មុខនេះហើយ៕

ប្រភព:BBC