ក្រុមPSGម្ចាស់ជើងេកLigue១បានប្រកាសជាផ្លូវការណ៏ថារបួសកជើងរបស់កីឡាករឆ្នើមNeymar នឹងមិនចាំបាច់ត្រូវការវះកាត់កជើងទេបន្ទាប់ពីធ្វើរោគវិនិច្ឆ័យដោយគ្រូពេទ្យប្រចាំក្លឹប។ ក្រុម Paris Saint-Germain រំពឹងថាកីឡាករ Neymar នឹងអាចជាសះស្បើយឡើងវិញ ក្នុងរយៈពេល ៤សប្តាហ៏ សប្តាហ៍បន្ទាប់ក្រោយពីខ្សែប្រយុទ្ធអន្តរជាតិ ប្រេស៊ីលរូបនេះរងរបួសកំលុងពេលប្រកួតកំដៅសាច់ដុំជាលក្ខណៈមិត្តភាព។
Neymar ត្រូវបានដកចេញពីបញ្ជីឈ្មោះក្រុមជម្រើស ក្រោយរងរបួសបាក់ឆ្អឹងនៅកជើងខាងស្តាំរបស់គាត់ក្នុងកំឡុងពេល ទទួលជ័យជម្នះមិត្តភាព ២-០ កាលពីថ្ងៃពុធលើក្រុមកាតា។ កីឡាករវ័យ ២៧ ឆ្នាំរូបនេះបានស្រក់ទឹកភ្នែកឈឺចាប់នៅ ពាក់កណ្តាលតង់ទីមួយមុនពេល សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) បានបញ្ជាក់ជាផ្លូវការណ៏ពី អវត្តមានសម្រាប់ព្រឹត្តការណ៏ Copa America ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ១៤ ខែមិថុនាខាងមុខនេះ។
ទីបំផុតNeymar ត្រូវបានជំនួសដោយកីឡាករ Willian ក្នុងក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ការប្រកួត Copa America នាពេលខាងមុខនេះ។កីឡាករមានតម្លៃថ្លៃបំផុតក្នុងពិភពបាល់ទាត់Neymar រូបនេះស៊ុតបញ្ចូលទីបាន១៥គ្រាប់ ក្នុងចំនោមការបង្ហាញខ្លួន២៣ប្រកួតទាំងអស់សម្រាប់ជើងឯកបារាំងLigue១រដូវកាល (២០១៨-២០១៩) ។
Medical update – @neymarjr https://t.co/NSfccxETnK
— Paris Saint-Germain (@PSG_English) June 8, 2019