យោងកាសែត The Times បានចុះផ្សាយថាកីឡាករអន្តរជាតិអង់គ្លេស Eric Dier បានក្លាយជាកីឡាករនៅលើរ៉ាដារបស់ក្លឹប Manchester United ស្របពេលក្រុម ចង់បានខ្សែបម្រើ-ការពារកណ្តាលថ្មីនៅ រដូវក្តៅនេះដែលគឺជាចេតនាមួយត្រូវបានចោតជាចម្ងល់ថារូបគេជាបេក្ខភាពមកជំនួស Nemanja Matic ។ គ្រូបង្វឹកOle Gunnar Solskjaer ចង់ផ្លាស់ប្តូរកីឡាករ មួយចំនួនពិសេសនៅតំបន់បម្រើ-ការពារកណ្តាលកំឡុងពេលបិទរដូវកាលបន្ទាប់ពីខ្សែបម្រើ Ander Herrera បានចាកចេញពីក្លិបផងដែរនោះ។

ទម្រង់លេងMaticកីឡាករអន្តរជាតិ ស៊ែប៊ីបានធ្លាក់ចុះគួរកត់សម្គាល់ក្នុងរយៈពេលពីររដូវកាលកន្លងមកពោលគឺចាប់តាំងពីការចាកចេញរបស់អតីតគ្រូបង្វឹកលោកMourinho ពីកីឡាដ្ឋានOld Traffordនៅខែធ្នូ២០១៨កន្លងមក។ខណៈពេលដែលរូបគេ ចូលលេងបាន៥ប្រកួត ក្នុងក្របខ័ណ្ឌ Premier League ១២ លើកចុងក្រោយក្នុងរដូវកាលនេះ។ ឈានចូលដល់វ័យ៣១ ឆ្នាំនៅក្នុងខែសីហា ២០១៩នេះ មានការខ្វះខាត នៅបច្ចេកទេសមួយចំនួនដែលលោកSolskjaer ចង់បាន។ចំណែកឯកីឡាករមួយទៀតគឺខ្សែបម្រើ Declan Rice របស់ក្រុម West Ham ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅកាន់ទឹកដី Old Trafford ប៉ុន្តែ Dier របស់ក្រុមTottenham ស្ថិតនៅក្នុងបញ្ជីបេក្ខភាពខ្ពស់ជាងដែលMan.United កំពុងដំណើរការពិភាក្សា។