ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ បានឈ្នះកៅអីរបស់ខ្លួនសម្រាប់យុទ្ធនាការឆ្នាំ២០២០ ប៉ុន្តែ លោកគ្រូបង្វឹក Joachim Loew កំពុងតែអស់ពេលក្នុងការរៀបចំក្រុមរបស់លោកឲ្យក្លាយជាបេក្ខភាពប្រជែងពាន នៅមុនពេលការប្រកួតជុំផ្តាច់ព្រ័ត្រ នៅខែមិថុនា។
បើទោះបីបានគ្រប់គ្រងក្នុងការប្រកួតស្ទើរតែទាំងស្រុងនៅទីក្រុង Moenchengladbach កាលពីថ្ងៃសៅរ៍ក៏ដោយ ប៉ុន្តែក្រុមប្រជុំដោយកីឡាករវ័យក្មេងរបស់លោក Loew បានជួបការលំបាកក្នុងពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិបេឡារុស នៅមុនពេល Toni Kroos រកបានគ្រាប់បាល់បញ្ចូលទី២គ្រាប់ ដើម្បីជួយឲ្យក្រុមខ្លួនទទួលជ័យជម្នះ ៤-០ និងឈ្នះកៅអីទៅលេងក្នុងយុទ្ធនាការ Euro ឆ្នាំ២០២០។
ទស្សនាវដ្តី Kicker បានចេញផ្សាយថា ការទទួលជ័យជម្នះនេះ បានបង្ហាញថា ចំណុចជាច្រើនកំពុងតែស្ថិតក្នុងការកែសម្រួល។ បច្ចុប្បន្ន ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ និងហូឡង់ បានឆ្លងផុតពីការប្រកួតពូល C ប៉ុន្តែ ការប្រកួតចុងក្រោយនៅរាត្រីថ្ងៃអង្គារ ក្នុងពេលជួបក្រុមអៀរឡង់ខាងជើង ក្នុងទីក្រុង Frankfurt ពិតជាសំខាន់ណាស់សម្រាប់លោក Loew។
វីដេអូ៖