Mauro Icardi បានរកគ្រាប់បាល់ជ័យជំនះអោយក្រុម Paris St-Germain ផ្តួលម្ចាស់ផ្ទះ Brest ក្នុងលទ្ធផល២ទល់និង១ដើម្បីស្តារមុខមាត់របស់ពួកគេឡើងវិញនៅក្នុងការប្រកួតលីកកំពូលបារាំងនៅសប្តាហ៏ទី១៣នេះ ។

PSG បានចាញ់ Dijon កាលពីចុងសប្តាហ៍មុនហាក់ស្ទើរតែរកមិនឃើញជ័យជំនះលើកទី ២ ជាប់គ្នានៅសប្តាហ៏នេះ បន្ទាប់ពីកីឡាករ Samuel Grandsir វាយបកតាមស្មើ១ទល់និង១វិញនៅនាទីទី៧២ បន្ទាប់ពី Angel Di Maria រកបានគ្រាប់បាល់នាំមុខមុននៅនាទីទី៣៩ ។ប៉ុន្តែខ្សែប្រយុទ្ធខ្ចីជើងពីក្រុម Inter Milan សញ្ជាតិអាហ្សង់ទីន Icardi រកបានគ្រាប់បាល់បញ្ចូលទីនៅនាទីទី ៨៥ ដើម្បីជួយឲ្យក្រុមការពារតំណែងជើងឯកឈ្នះការប្រកួតជាលើកទី ១០ ពី១៣ ប្រកួតសម្រាប់រដូវកាលថ្មីនេះ។

ក្រុមរបស់លោក Thomas Tuchel អវត្តមានកីឡាករ សំខាន់២រូបគឺខ្សែប្រយុទ្ធ Kylian Mbappé និង Neymar ដោយសាររបួសខណៈ PSG មាន ១០ ពិន្ទុឈរនៅកំពូលតារាង Ligue 1 ឈរពីលើក្រុមលេខ២ Angers ៩ពិន្ទុ បន្ទាប់ពីពួកគេស្មើជាមួយក្រុម Reims ក្នុងលទ្ធផល ០ៈ០។

ប្រភព៖ BBC

វីដេអូ៖