Chelsea កំពុងស្ថិតនៅក្រោមការហាមឃាត់ការផ្ទេរកីឡាកររបស់FIFA នៅរដូវក្តៅនេះប៉ុន្តែប្រសិនបើពួកគេអាចត្រូវបានលើកលែងរឺ លុបចោលវិញនោះ ម្ចាស់ជើងឯកEuropa League បានបង្វែរគោលដៅចង់ចុះហត្ថលេខានាំយក Philippe Coutinho ដើម្បីជំនួសតំណែងកីឡាករឆ្នើម Eden Hazard។ ក្រោយជួយក្រុមឈ្នះពានលំដាប់កំពូលទី២ទ្វីបអឺរ៉ុបរួចមកកីឡាករអន្តរជាតិបែលហ្សិកដែលស្ថិតយ៉ាងប្រកៀកក្នុងការត្រៀមផ្លាស់ពី កីឡាដ្ឋានStamford Bridge របស់Chelsea ទៅកាន់ក្រុមអធិរាជស Real Madrid គឺស្ថិតយ៉ាងប្រកៀកនិងអាចនិងកើតមានឡើងនៅក្នុងសប្តាហ៏នេះហើយ ។
ផ្ទុយទៅវិញបញ្ហាដ៏ធំមួយសម្រាប់ក្រុមChelsea គឺថាពួកគេនៅមិនទាន់អាចចាប់ផ្តើមបន្តកិច្ចចរចាជាមួយCoutinho ដែលពួកគេចាត់ទុកជាបេក្ខភាពកីឡាករមកជំនួស Hazard បានទេព្រោះ ពួកគេកំពុងស្ថិតនៅក្រោមការហាមឃាត់ផ្ទេរកីឡាករ។ យោងប្រភពអ្នកកាសែតអ៊ីតាលីលោក Gianluca di Marzioបានចុះផ្សាយថាៈ កាលពីអតីតកាលក្លិប Barcelona និង Atletico Madrid ក៏បានលើកលែងចំពោះការហាមឃាត់ការផ្ទេរកីឡាកររបស់ FIFA ផងដែរ។ ទោះយ៉ាងណាក៏ដោយសម្រាប់ក្របខ័ណ្ឌ Premier Leagueនៅ មិនទាន់ទទួលការលើកលែងចំណោះករណីនេះនៅឡើយទេ ប៉ុន្តែប្រសិនអ្វីៗផ្លាស់ប្តូរនោះ Chelsea នឹងអាចត្រៀមចំណាយទឹកប្រាក់ ១៥០ លានអ៊ឺរ៉ូដល់ម្ចាស់ជើងឯកLa Ligaសម្រាប់អតីតខ្សែបម្រើរបស់ Liverpool ដែលបានចូលរួមជាមួយពួកគេកាលពី ១៨ ខែមុន។
Coutinho កីឡាករអន្តរជាតិប្រេស៊ីលរូបនេះក្រោយចាកចេញពីក្របខណ្ឌ Premier League La Liga មិនសូវបានបង្ហាញខ្លួនបានជាក់លាក់នោះទេ ដូច្នេះឪកាសនេះអាចជាពេលវេលាដែលរូបគេគួរធ្វើការសម្រេចចិត្តខណៈBarcelonaកំពុងសម្លឹងឃើញបេក្ខភាពកីឡាករឆ្នើមមួយចំនួន ដែលក្នុងនោះមានដូចជាAntoine Griezmann របស់At.Madridជាដើមនោះ។