កំពូលជើងខ្លាំងប្រដាល់ Conor McGregor បានប្រកាសចង់ឡើងសង្វៀនម្ដងទៀតដើម្បីប្រកួតជាមួយកីឡាករ Floyd Mayweather ក្រោយពីប្រកាសចូលនិវត្តពីវិស័យប្រដាល់របស់ MMA ។
ប្រកួតចុងក្រោយរបស់ Conor ចាញ់សន្លប់ក្រោមស្នាដៃរបស់កីឡាកររុស្ស៊ី Khabib Nurmagomedov នៅសង្វៀន UFC ។ ការប្រកួតចាញ់នេះ ក៏មានរឿងច្រើននិងខ្លួនត្រូវពិន័យផងដែរ ដោយសារតែមានការឈ្លោះគ្នា វាយតប់គ្នាក្រោយចប់ការប្រកួត។ មិនបានប៉ុន្មានផង Conor ក៏បានប្រកាសចូលនិវត្តពីវិស័យ MMA នេះតែម្ដង។
ពេលនេះកីឡាករពូកែលេងសម្ដីខាងលើ បានប្រកាសជាថ្មីថាចង់ចូលសង្វៀនប្រដាល់សាកលម្ដង។ ដោយចង់ប៉ះជាមួយ Floyd ដើម្បីជាការសងសឹកវិញ ដែលខ្លួនបានចាញ់កាលពីពេលកន្លងទៅ៕
Conor McGregor ចង់ឡើងសង្វៀនម្ដងទៀតដើម្បីប្រកួតជាមួយកីឡាករ Floyd Mayweather
អត្ថបទទាក់ទង