កូនប្រុសវ័យអាយុ ៩ឆ្នាំរបស់វីរបុរសក្រុមបិសាចក្រហម Man.United កីឡាករ Wayne Rooney ឈ្មោះ Kai បានត្រៀមខ្លួនជាស្រេចក្នុងការវិលត្រឡប់ទៅហ្វឹកហាត់ជាមួយថ្នាលយុវជនក្រុមមេឃខៀវ Manchester City នៅពេលដែលមេគ្រួសារគឺអតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហមរូបនេះ វិលត្រឡប់ទៅរស់នៅចក្រភពអង់គ្លេសវិញ បន្ទាប់ពីបានបំពេញតួនាទីរបស់ខ្លួននៅក្របខណ្ឌលីកកំពូលសហរដ្ឋអាមេរិកជាមួយ DC United។

Rooney នឹងចូលរួមជាមួយក្រុម Derby County បន្ទាប់ពីទទួលបានកិច្ចសន្យាធ្វើជាគ្រូបង្វឹកកីឡាកររយៈពេល ១៨ខែ។ ការវិលត្រលប់វិញនេះនឹងផ្តល់ឱ្យ Rooney មានឱកាសមួយទៀតដើម្បីប្រឡូកក្នុងវិស័យបាល់ទាត់អង់គ្លេសឡើងវិញ ខណៈរូបលោកសម្លឹងឃើញឪកាសក្លាយជាគ្រូបង្វឹកហើយវាក៏ជាហេតុផលល្អមួយដែលផ្តល់អត្ថប្រយោជន៍បំផុតដល់កូនប្រុសច្បងរបស់គេផងដែរ។

គួររំលឹកផងដែរថាកំលុងពេលមានវ័យ ៧ឆ្នាំ Kai ធ្លាប់ហ្វឹកហាត់ជាមួយក្រុមយុវជនថ្នាលរបស់ក្លឹបបិសាចក្រហម Man.United កាលពីឆ្នាំ២០១៦ ក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ឪពុកគឺ Rooney និងជីតា របស់គេគឺលោក WayneSnr។ ហើយសម្រាប់ពេលវេលារស់នៅសហរដ្ឋអាមេរិកវិញ Kai បានចូលរួមហ្វឹកហាត់អោយ ក្លឹបបាល់ទាត់ Bethesda Soccer Club ហើយត្រូវបានគណៈគ្រប់គ្រងទទួលស្គាល់ថាជាយុវជនមានទេពកោសោល្យប្រកបដោយទស្សនវិស័យនិងភាពវ័យឆ្លាតម្នាក់។

ប្រភព៖ Sportbible