ក្រុមតោខៀវ Chelsea ត្រូវរងបម្រាមផ្ទេររបស់ FIFA ដើម្បីនាំយកកីឡាករចំណូលថ្មីរហូតដល់រដូវក្តៅឆ្នាំ ២០២០ ។ ទោះយ៉ាងណាChelsea កំពុងសម្លឹងឃើញបេក្ខភាពខ្សែបម្រើ-ការពារម្នាក់ដើម្បីមកជំនួស N’Golo Kante នាពេលអនាគត។ប្រភព Globo Esporte ដកស្រង់ពីគេហទំព័រ The Sun បានឱ្យដឹងថាតោខៀវ Chelsea បានបញ្ជូនក្រុមកាយវប្បកម្មរបស់ខ្លួនអោយទៅតាមដានមើលសកម្មភាពរបស់កីឡាករ Bruno Guimaraes ដែលកំពុងលេងអោយ Athletico Paranaense នៅប្រទេសប្រេស៊ីល។
Guimaraes កីឡាករវ័យក្មេងប្រេស៊ីលរូបនេះមានក្លឹបកំពូលៗដូចជា Shakhtar Donetsk, Lille, Napoli, និង Inter Milan ក៏សុទ្ធតែបានបង្ហាញចេតនាចង់បានរូបគេមករួមក្រុមផងដែរ ហើយក្លឹប Athletico Paranaense អាចនិងយល់ព្រមលក់រូបគេទៅកាន់ ក្លឹបណាហ៊ានទិញក្នុងតម្លៃផ្តាច់កុងត្រា ៣៦លានផោនសម្រាប់កីឡាករវ័យ២១ឆ្នាំរូបនេះ។
ក្លឹប Chelsea នៅមិនទាន់ប្រាកដចិត្តថាអាចធានាការរក្សាទុកកីឡាករជ័យលាភី World Cup ២០១៨ Kante សម្រាប់រដូវកាលថ្មីនៅកីឡាដ្ឋាន Stamford Bridge រឺយ៉ាងណានោះទេ បន្ទាប់ពីក្រុមអធិរាជស Real Madrid ត្រៀមនឹងដាក់ដេញថ្លៃកីឡាករអន្តរជាតិបារាំងរូបនេះនៅទឹកប្រាក់ ១០០ លានផោននិង បានយល់ព្រមលើលក្ខខណ្ឌមួយចំនួនទៀតជាមួយ Chelsea ។