កំពូលខ្សែប្រយុទ្ធដ៏លេចធ្លោមួយរូបនៅសតវត្សទី២១គឺ Samuel Eto’o បានសម្រេចចិត្តព្យួរស្បែកជើង ចូលនិវត្តន៍ពីពិភពបាល់ទាត់ត្រឹមវ័យ៣៨ឆ្នាំ។ កីឡាករសញ្ជាតិកាមេរ៉ូន ត្រូវបានគេស្គាល់ច្បាស់ក្រោយកសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺក្នុងអតីតកាលជាមួយក្លឹបយក្សនៅអឺរ៉ុបដូចជា Barcelona, Inter Milan, Chelsea និង Real Madrid រយៈពេលខ្លីផងដែរ។
Eto’o បង្ហាញខ្លួនជាមួយក្លឹបអាជីព៧១៨ ប្រកួតស៊ុតបញ្ចូលទី៣៥៩គ្រាប់។ នៅជម្រើសជាតិវិញកីឡាករស្បែកខ្មៅចូលចិត្តពាក់អាវលេខ៩រូបនេះលេងបាន១១៨ប្រកួត និងរកបាន៥៦គ្រាប់។ Eto’o ធ្លាប់ឈ្នះពានធំៗ១៩ ក្នុងនោះ Champions League ៤ជាមួយក្លឹប៣ផ្សេងគ្នា ហើយរូបគេជួយកាមេរ៉ូន ឈ្នះពាន Africa Cup ២ដង និងមេដាយមាសអូឡាំពិកម្ដង៕