អតីតខ្សែបម្រើរបស់ក្លឹប Leicester City កីឡាករ Shinji Okazaki ត្រូវបានក្លឹប Malaga ​អេស្បាញ​ បញ្ចប់​កិច្ចសន្យាកីឡាករជប៉ុន រូបនេះមុនកាលកំនត់ពោលគឺបានត្រឹមតែ ៣៤ ថ្ងៃបន្ទាប់ពីបានចុះ​ហត្ថ​លេខា​ផ្ទេរ​យក​រូបគេ​ពីក្រុមកញ្ជ្រោងខៀវ ហើយមូលហេតុនៃការបញ្ចប់នេះគឺបណ្តាលមកពី ក្លឹបមិនអាចមាន​លទ្ធភាព​រក្សា​​ទុក​រូប​គេ​បានដោយសារតែបន្ទុកប្រាក់ឈ្នួល។

កិច្ចសន្យារបស់ Okazaki ជាមួយ Leicester ផុតកំណត់នៅចុងបញ្ចប់​នៃរ​ដូវ​កាល​មុន​បន្ទាប់​ពី​ចំណាយ​ពេល​បួនរដូវកាលព្រមទាំងធ្លាប់ជួយក្លឹបឈ្នះពាន Premier League មុនពេលចុះកិច្ចសន្យាមួយឆ្នាំជាមួយក្លឹប នៅ​លីក​លំ​ដាប់​​ទី២ Segunda Division Malaga កាលពីថ្ងៃទី ៣០ ខែកក្កដា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម Twitter របស់ខ្លួន Okazaki បាននិយាយថា:ជំរាបសួរ បងប្អូនអ្នកគាំទ្រ ដំបូងខ្ញុំសូមថ្លែងអំណរគុណចំពោះសេចក្តីស្រឡាញ់ដ៏ធំធេងដែលអ្នកបានផ្តល់ឱ្យខ្ញុំ​ក្នុងអំឡុងពេ​លស្នាក់នៅ។ខ្ញុំចង់និយាយលាហើយសូមជូនពរឱ្យទទួលបានជោគជ័យសម្រាប់ មិត្តរួមក្រុមនិងបុគ្គលិក​ដែលធ្វើ​ឱ្យ​ខ្ញុំមានអារម្មណ៍ថាជាផ្ទះខ្លួនឯង។ ខ្ញុំមិនសោកស្តាយអ្វីទាំងអស់ខ្ញុំនឹងមិនភ្លេចពេលវេលា​ដែលខ្ញុំបាន​ចំណាយ​ជា​មួយ​​អ្នកទេ។ប្រសិនបើថ្ងៃណាមួយខ្ញុំមានឱកាសលេងឱ្យ Malaga CF ខ្ញុំនឹងមិនរារែកឡើយ ។