អ្នកគាំទ្រTottenhamរិះគន់បាល់បាល់ប៉ះក្លៀកខ្សែការពារ Sissoko
ប្រិយមិត្តអ្នកគាំទ្រក្រុមមាន់ខ្នាយមាសTottenham បានរិះគន់អាជ្ញាកណ្តាលDamir Skomina ក្រោយសម្រេចចិត្តផ្ដល់បាល់ពិន័យ១១ម៉ែត្រ សម្រាប់វគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ Champion League ក្រោយពីខ្សែប្រយុទ្ធហង្សក្រហមLiverpool កីឡាករ Sadio Mane ស៊ុតបាល់ប៉ះដៃ ខ្សែការពារMoussa Sissoko នោះថាជាបាល់ប៉ះដៃដោយអចេតនាប៉ុណ្ណោះ ។យ៉ាងណាមិញគ្រាប់បាល់របស់ខ្សែប្រយុទ្ធ Salah បានកើតឡើងក្នុងនាទីទី ១ និង ៤៨ វិនាទីដែលធ្វើ ឱ្យរូបគេជាកីឡាករទី២ដែលរកបានគ្រាប់បាល់ លឿនបំផុតមិនធ្លាប់មានក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League បន្ទាប់ពីការស៊ុតបញ្ចូលទីវិនាទីទី ៥០ របស់កីឡាករ Paolo Maldini សម្រាប់ AC Milan កាលពីឆ្នាំ ២០០៥ ។

ក្រុមអ្នកគាំទ្របាននាំគ្នាសរសេរនៅលើបណ្តាំទំនាក់ទំនងសង្គម Twitter សម្តែងការមិនយល់ស្របនឹងការសម្រេចចិត្តនេះដោយអះអាងថាជាបាល់ប៉ះនិងក្លៀករបស់ Sissoko ហើយថា VAR គួរតែបានរកឃើញចំណុចនេះទោះបីជាអាជ្ញាកណ្តាលមិនបានពិនិត្យល្អិតល្អន់នោះទេ។

ប្រិយមិត្តអ្នកគាំទ្រម្នាក់ឈ្មោះ Matt Auld បានសរសេរយ៉ាងខ្លីថាៈតើច្បាប់អោយបាល់ប៉ែណាំងទីសម្រាប់បាល់ប៉ះក្លៀកតើពេលណានិងមានការផ្លាស់ប្តូរ? ខណៈអ្នកគាំទ្រម្នាក់ទៀតឈ្មោះAaron Greenbeck បាននិយាយថាៈប្រសិនហេតុការនេះអាចផ្តល់ការពិន័យបាល់១១ម៉ែត្រនោះវាមិនមែនជារឿងល្អទេ។រីឯPhilip Dannatt បានសរសេរបន្តថា:ពិតណាស់គ្មានវិធីណាផ្សេងទេរឺ ? ថាការពិន័យគឺជាការសម្រេចចិត្តដ៏អាក្រក់បំផុតមួយដែលខ្ញុំបានឃើញ តើវីដេអូជំនួយការអាជ្ញាកណ្តាលនៅឯណា?’