ខ្សែការពារវ័យក្មេងវៀតណាម Doan Van Hau បានបំពេញលក្ខណ្ឌខ្ចីជើងពីក្រុមម្ចាស់ជើងឯក V.League Hanoi FC ទៅកាន់ក្លិប SC Heerenveen របស់ហូឡង់មុនព្រឹត្តិការណ៍ជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក World Cup ឆ្នាំ ២០២២ ក្នុងរយៈពេលមួយឆ្នាំមុនពេលទីផ្សារដោះដូរកីឡាករត្រូវបិទ។
កីឡាករវ័យ ២០ ឆ្នាំរូបនេះបានឆ្លងកាត់ការត្រួតពិនិត្យសុខភាពដោយជោគជ័យ និង ត្រូវបានបង្ហាញខ្លួនជាសាធារណៈសម្រាប់ក្លឹបជាផ្លូវការណ៏នៅថ្ងៃច័ន្ទនេះព្រមជាមួយការផ្តល់ពត៌មានដល់សន្និសីទកាសែតជាមួយ អាវស្លាកលេខ ១៥ ផងដែរ។
Van Hau និងត្រូវមានភារកិច្ចវិលត្រលប់មកជួយក្រុម ក្រុមនាគមាសវៀតណាមជួបជាមួយជម្រើសជាតិថៃក្នុងការប្រកួតជម្រុះពានបាល់ទាត់ពិភពលោកឆ្នាំ ២០២២ និង AFC Asian Cup ឆ្នាំ ២០២៣ ជុំទី ២ នៅពហុកីឡាដ្ឋាន Thammasat នាថ្ងៃទី ៥ ខែកញ្ញាខណៈវៀតណាមស្ថិតក្នុងពូល G នៃវគ្គជម្រុះ World Cup រួមជាមួយថៃឥណ្ឌូណេស៊ី ម៉ាឡេស៊ីនិង អារ៉ាប់រួម។ប្រសិនបើ Van Hau ជាប់ឈ្មោះក្នុងការបង្ហាញខ្លួនអោយក្រុម Heerenveen បានទៀងទាត់នោះរូបគេនិងមានឪកាសបានលេងតទល់ជាមួយក្លឹបធំៗដូចជាៈ Ajax, PSV, Feyenoord, AZ Alkmaar និង Vitesse Arnhem ក្នុងពេលឆាប់ៗនេះ។