Sevilla បានចុះហត្ថលេខានៅថ្ងៃផុតកំណត់ទីផ្សារដោះដូរកីឡាករដើម្បីនាំយកខ្សែប្រយុទ្ធ Javier Hernandez ពីក្រុម West Ham ក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំ ក្នុងតម្លៃ (៧.៧ លានផោន) និងបានក្លាយ ជាសមាជិក ទី ១២សម្រាប់ ក្លឹបអេស្ប៉ាញនៅរដូវកាលថ្មី២០១៩-២០២០នេះ។
កីឡាករអន្តរជាតិម៉ិកស៊ិក Hernandez វ័យ ៣១ ឆ្នាំរូបនេះបានចាកចេញពីក្លឹបមានមូលដ្ឋាននៅទីក្រុងឡុងដុងក្រោយចំណាយពេល ២ឆ្នាំ នៅជាមួយ West Ham រូបគេរកបានគ្រាប់បាល់ ១៦ គ្រាប់ក្រោយលេងបាន ៣១ ប្រកួតនៅ Premier League ។
Hernandez ធ្លាប់បានឆ្លងកាត់ បទពិសោធន៏លើកដំបូងជាមួយក្លឹបនៅ អឺរ៉ុបក្នុងឆ្នាំ ២០១០ កំលុងពេលផ្លាស់ពី Chivas ទៅ Manchester United ដោយចំណាយពេល៤ឆ្នាំ មុនពេលខ្ចីជើងទៅ Real Madrid ហើយបន្ទាប់មកត្រូវបានលក់ទៅ Bayer Leverkusen កំលុងពេលអតីតគ្រូបង្វឹក Luis Van Gaal ដឹកនាំ ។